ដេនី​ ក្វាន់ ៖ “កុំពូកែតែយករូបភាពសុិចសុីរបស់នាងខ្ញុំមក Shareដេីម្បីវាយប្រហារខ្ញុំ ធ្វេីជាមនុស្សកុំវាយតម្លៃតែសម្បកក្រៅ”

តារាសម្តែងរូបស្រស់ កញ្ញា ដេនី ក្វាន់ ត្រូវបានមហាជនជាច្រើនវាយប្រហាររិះគន់យ៉ាងចាស់ដៃ ថាតែងតែបង្ហោះរូបភាព និង live វីដេអូ ក្នុងសម្លៀកបំពាក់ស៊ិចស៊ី រហូតមានការបញ្ចេញមតិថាមកពីការស្លៀកពាក់របស់ ដេនី ក្វាន់ និង ចោម ច័ន្ទ ទើបបង្កឲ្យមានបទល្មើសរំលោភកើនឡើង។

ជាមួយនឹងការរិះគន់បែបនេះ ដេនី ក្វាន់ ក៏បានឆ្លើយតបជាមួយនឹងមហាជន ដោយកញ្ញាបានបង្ហាញរូបភាពក្នុងឈុតសម្អាងការបែបបុរាណខ្មែរ ដោយភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា៖ “មានបងប្អូនជាច្រេីនចង់ឃេីញ និងសំណូមពរអោយនាងខ្ញុំស្លៀកបែបបុរាណ ឥលូវនាងស្លៀកអោយមេីលហេីយ តេីស្អាតដែរទេ? បេីគិតថាស្អាតសូមជួយ Like និង Share ម្នាក់មួយមកបេីអ្នកទាំងអស់គ្នាពិតជាស្រលាញ់វប្បធម៌អរិយធម៌ខ្មែរមែន។ កុំពូកែតែយករូបភាពសុិចសុីរបស់នាងខ្ញុំមកShareដេីម្បីវាយប្រហារខ្ញុំ ធ្វេីជាមនុស្សកុំវាយតម្លៃមនុស្សតែសម្បកក្រៅ កុំតាំងខ្លួនឯងជាកញ្ចក់ដេីរឆ្លុះអ្នកដទៃ ទាំងដែរខ្លួនឯងជាកញ្ចក់ស្រអាប់មេីលខ្លួនឯងមិនឃេីញច្បាស់ផង”៕

ប្រភព៖ Khmer Note