តោះទៅលេងបុណ្យភូមិហី! ព្រឹត្តិការណ៍បុណ្យឆ្នាំនេះមិនឆ្ងាយប៉ុន្មានទេពីកណ្តាលទីក្រុងទៅ វត្តព្រះធាតុនោះ កុំភ្លេចចូលរួមទាំងអស់គ្នា​ណា

កំពុងតែរង់ចាំដំណឹងពីក្រុមភ្លើងគប់មែនទេ ថាតើបុណ្យភូមិឆ្នាំនេះនឹងធ្វើនៅវត្តណា? ប្រិយមិត្តរបស់បុណ្យភូមិមុខជាអន្ទះអន្ទែងចង់ដឹងដំណឹងនេះជាក់ជាមិនខាន ព្រោះតែរៀងរាល់ឆ្នាំព្រឹត្តិការណ៍បុណ្យភូមិតែងទទួលការគាំទ្រពីបងប្អូនប្រិយមិត្តជិតឆ្ងាយ មិនថាខ្មែរ ឬបរទេសនោះឡើយ គឺតែងចូលរួមយ៉ាងច្រើនកុះករតែម្តង។ ដោយឡែកឆ្នាំនេះដែលក៏មិនខុសពីឆ្នាំមុនៗនោះទេ ក្រុមការងារភ្លើងគប់ហាក់កំពុងតែញាប់ញាប់ជើងយ៉ាងមមាញឹកព្រោះត្រូវត្រៀមរៀបចំព្រឹត្តិការណ៍មួយនេះឡើង។

ទីបំផុតដំណឹងច្បាស់ការគឺទទួលបានហើយឆ្នាំនេះបុណ្យភូមិនឹងធ្វើឡើងនៅ វត្តព្រះធាតុ ដែលមានទីតាំងស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យើងអាចធ្វើដំណើរពីភ្នំពេញ ទៅកាន់វត្តព្រះធាតុបានពីរផ្លូវ មួយគឺតាមទៅក្រុងតាខ្មៅ ពេលដល់រង្វង់មូលតាខ្មៅ គឺយើងបត់ទៅផ្លូវខាងលិច រហូតទៅដល់ផ្លូវបំបែក ជាបួន ដែលមានផ្លូវទៅកាន់ ខេត្តតាកែវ និងខេត្តកំពត ប៉ុន្តែយើងត្រូវជិះទៅផ្លូវត្រង់។ ម្យ៉ាងវិញទៀត គឺធ្វើដំណើរតាមផ្លូវចម្ការដូង ទៅកាន់ទិសខាងត្បូង រហូតដល់ផ្លូវបំបែកជាបួនដូចគ្នា ប៉ុន្តែយើងត្រូវបត់ផ្លូវខាងស្តាំ ជិះចូលទៅប្រហែលជា២០០ម៉ែត្រ និងបានឃើញខ្លោងទ្វារ ធ្វើអំពីឈើមួយ ដាក់ឈ្មោះថា វត្តព្រះធាតុ។

គួរបញ្ជាក់ឲ្យដឹងផងដែរថាបងប្អូនទាំងអស់គ្នាអាចចូលរួមព្រឹត្តិការណ៍បុណ្យភូមិបានដោយសេរី នៅថ្ងៃទី ៥, ៦, និង ៧ ខែមេសា ខាងមុខនេះ។ អត់ម៉េចបានបុណ្យភូមិឆ្នាំនេះ ជួបគ្នានៅវត្តព្រះធាតុទាំងអស់គ្នាណា!

ប្រភព៖ Khmer Note