១ឆ្នាំសោះ! ភាពលេចធ្លោទ្រូម៉ាន់នីធ្វើឱ្យគេភ្ញាក់ផ្អើល

អតិថិជនបានដឹងហើយថាក្រុមហ៊ុនទ្រូម៉ាន់នីបានដាក់ឱ្យប្រើប្រាស់កម្មវិធីទ្រូម៉ាន់នីចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨មកម្លេះ បើគិតមកដល់ពេលនេះគឺមានរយៈពេលចំនួនមួយឆ្នាំ។ ត្រឹមតែមួយរយៈពេលខ្លីសោះទ្រូម៉ាន់នីបានទាក់ទាញអ្នកគាំទ្រនិងប្រើប្រាស់ប្រមាណជាង២០ម៉ឺននាក់។ មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថាក្រុមហ៊ុនទ្រូម៉ាន់នីជាក្រុមហ៊ុនដែលលេចធ្លោជាងគេក្នុងវីស័យ Digital គឺតែងតែផ្តល់ជូននៅកម្មវីធីប្រូមូសិនពិសេសៗជាច្រើនដូចជាការផ្ញើលុយឥតគិតថ្លៃ បញ្ចុះតម្លៃលើការបញ្ជូលលុយទូរសព្ទ ទិញសំបុត្រកុនដោយមិនបាច់តម្រង់ជួរ និងប្រូមូសិនជាច្រើនទៀត។

លើសពីនេះទៅទៀតក្រុមហ៊ុនទ្រូម៉ាន់នីត្រួវបានអញ្ជើញចូលរួមកិត្តិយសនៅក្នុង ពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី «គោលនយោបាយ និង ទិសដៅនៃសេដ្ធកិច្ចឌីជីថលកម្ពុជា» សម្រាប់កំណត់ទិសដៅ និង រៀបចំក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ចជាតិ ដែលកម្មវិធីប្រព្រឹត្តឡើងសណ្ឋាគារភ្នំពេញ ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនទ្រូម៉ាន់នីគឺជាដៃគូផ្សព្វផ្សាយនៅក្នុងកម្មវិធី Digital Cambodia 2019 ដែលជាពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដ៏ធំដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាហើយមានការចូលរួមពីប្រទេសនៅជុំវិញអាស៊ានដើម្បីបង្ហាញអន្តរជាតិឱ្យឃើញថាប្រទេសកម្ពុជាបានត្រៀមខ្លួនរួមជាស្រេចនៅក្នុងវិស័យឌីជីថលដែលរៀបចំឡើងនៅសាលពិព័រណ៏កោះពេជ្រ ថ្ងៃទី១៥-១៧ ខែ មីនា ឆ្នាំ ២០១៩ ខាងមុននេះដែរ។

ចឹងកុំភ្លេចចូលរួមទាំងអស់គ្នា! សម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្ម IT និង ICT ទាំងអស់ ហើយកុំភ្លេចមកកាន់Show Room ទ្រូម៉ាន់នីដែលមានទីតាំងនៅច្រកចូលទី៥ នៅទល់មុននឹង Show room Sony ដើម្បីលេងហ្គេមចាប់ទឹកកកយកលុយ ចាប់បានកាន់តែច្រើន យកលុយបានកាន់តែច្រើន កុំភ្លេចទាញយកកម្មវិធីទ្រូម៉ាន់នីឱ្យហើយដើម្បីចូលរួមលេងហ្គេមទាំងអស់គ្នា។
ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi ព័ត៌មានបន្ថែមសូមទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕