ថ្ងៃនេះដល់ទៅ៤ខេត្ត មានភ្លៀងធ្លាក់ត្រជាក់ត្រជុំ ខណៈនៅភ្នំពេញ និងខេត្តមួយចំនួនធំនៅក្តៅស្ងួតហួងហែងនៅឡើយ

ខណៈដែលនៅតាមបណ្តាខេត្តមួយចំនួនធំ និងក្រុងភ្នំពេញ កំពុងតែទទួលរងនូវធាតុអាកាសក្តៅហួសប្រមាណនោះ នៅព្រឹកថ្ងៃទី១៦ ខែមីនានេះ មានតំបន់ខ្លះនៃខេត្តចំនួន៤ មានដូចជាខេត្តស្វាយរៀង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង និង ខេត្តប៉ៃលិន បានទទួលនូវទឹកភ្លៀងនៅក្នុងរដូវក្តៅ។ នេះបើតាមការបង្ហោះនៅក្នុងហ្វេសប៊ុកផេករបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ សូមមើលរូបភាពនៅខាងក្រោមនេះ៖