ឧកញ៉ា ឌួង ឆាយ រិះគន់ខ្លាំងៗរឿងដាច់ ភ្លើងនិងថាអោយ មេអគ្គិសនីកម្ពុជា បើអសមត្ថភាពទេ អោយគេធ្វើទៅ

ក្រោយពេលដែលលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បញ្ជាក់ថាលោកបានពិភាក្សាពីជម្រើស ដាក់នាវារោងចក្រថាមពល របស់ក្រុមហ៊ុនប្រទេសតួរគី ដែលជាវិធានការបន្ទាន់បន្ថែម ដើម្បីដោះស្រាយបញ្ហាខ្វះអគ្គិសនី សម្រាប់រដូវប្រាំងនៅកម្ពុជា ដែលនេះជាជម្រើសមួយដែលធ្វើអោយកម្ពុជា អាចឆាប់បានប្រើប្រាស់ថាមពលអគ្គិសនី ខណៈកម្ពុជារង់ចាំការបញ្ចប់ការសាងសង់ប្រភពផ្សេងទៀត ដែលកំពុងតែអនុវត្ត។

ភ្លាមៗនោះឧកញ៉ា ឌួង ឆាយ ក៏បានប្រតិកម្មដោយប្រើពាក្យធ្ងន់ៗថា ហើយអ្វីបានទឹកដល់ច្រមុះហើយ ទើបដោះស្រាយបន្ទាន់ អត់ចេះត្រៀមមុនទេរឺយ៉ាងមិច? លោកឧកញ៉ា ឌួង ឆាយ ដដែលក៏បានបន្ថែមទៀតថា ហេតុអ្វីបានជាអគ្គិសនីកម្ពុជា ដែលមានលោក កែវ រតនៈ ជាអគ្គនាយក មិនមានគម្រោងមេ (Master Plan) ខណៈដែលរដ្ឋាភិបាលបានធ្វើការព្យាករណ៍ទុកមុនដឹងហើយថា កម្ពុជា នឹងឡើងកំដៅខ្លាំងនៅក្នុងឆ្នាំ 2019 នេះ។ តោះដើម្បីជ្រាបកាន់តែលំអិតសូមទស្សនាការ Live វិដេអូ របស់លោក ឧកញ៉ា ឌួង ឆាយ នៅខាងក្រោមនេះ៕ ប្រភព៖ Khmernote.tv