សុំចិត្តចំណាយពេល ២ នាទីអាន! ក្រោមមេឃតែមួយតែវាសនាខុសគ្នា អូនតូច សុខចិត្តសុំបាយញាំតែមិនសុំលុយ សំដីសំដៅដឹងខុសត្រូវ ម្តាយធ្វើការស៉ីនទ្រីព្រឹករហូតយប់ ប៉ាវិញមិនដែលឃើញមុខ ចង់ចូលរៀនតែគ្មាន….

យោងតាមប្រភពពីម្ចាស់គណនីឈ្មោះ SoVan Thyma បានសរសេររៀបរាប់ថា៖ សុំចិត្ត២នាទីអានបន្តិចបានទេ ?? វិសាល ក្មេងឆ្លាត សុខចិត្តសុំបាយញាំតែមិនសុំលុយ អាយុ៩ឆ្នាំ សំខាន់ដឹងខុសដឹងត្រូវឲអីក៏លើកដៃសំពះអរគុណរហូត និយាយស្តីល្អជាងកូនអ្នកមានមួយចំនួនទៀត ឲអង្គុយញាំបាយលើកៅអីមុខផ្ទះ តបវិញថា អត់ហ៊ានទេ សុំឲតែបានញាំបាយបានហើយចែ ញាំបាយបន្តិចឃើញសល់ទាំងអស់ ក៏សួរគាត់ថាម៉េចមិនញាំឲអស់គាត់ថាទុកញាំជាមួយគ្នាពេលយប់ ទុកទាំងបាយម្ហូប ទឹកក្រូច នឹងនំ និយាយទាំងអួលដើមក គាត់គេងតាមចិញ្ចើមផ្លូវជាមួយម៉ាក់ !!!

ម៉ាក់ធ្វើការឲក្រុមហ៊ុន Cintry ចេញពីព្រឹករហូតដល់ម៉ោង១០យប់បានជួបគ្នា គាត់សុំក្រុមហ៊ុនCintryធ្វើការជួយម៉ាក់គាត់ដែលតែគាត់ក្មេងខ្លាំង បើប៉ាវិញមិនដែលឃើញមុខតាំងពីកើត គាត់ថាចង់ចូលរៀនណាស់តែអត់សំបុត្រកំណើត សួរថាអូនចេះអាននិងសរសេរអក្សរគាត់ថា គាត់ចេះដោយគាត់ធ្លាប់លួចមើលគេរៀននៅតាមរបងសាលា សំខាន់អត្តចរិកគាត់ល្អ មុនទៅក៏ជម្រាបលាដែរ ក្រោមមេឃតែមួយវាសនាខុសគ្នា សង្ឃឹមថាទៅថ្ងៃមុខអូនបានចូលរៀនហើយអនាគតអូនភ្លឺស្វាងណាប្រុសពៅ។ ប្រភព៖ SoVan Thyma