ថ្មីចេស! សុំប្រយ័ត្នផង ពិសេសស្រីៗ ប្អូនស្រីម្នាក់ជិះម៉ូតូឈប់ស្តុបកន្លែងស្ងាត់ ត្រូវបានបុរសម្នាក់ជិះតាម នឹងធ្វើរឿងបែបនេះដាក់ ដើម្បីទារលុយ

ប្អូនស្រីម្នាក់បានជួបរឿងថ្មីមួយ ចង់ចែករំលែកឲ្យបងប្អូនសង្គមហ្វេសបុកបានដឹង ជាពិសេសស្រីៗ ដើម្បីការពារខ្លួន កុំឲ្យជួបរឿងដូចប្អូន។ ប្អូនស្រីបានបង្ហោះនៅលើហ្វេសបុក និងបង្ហាញរូបជនសង្ស័យដែលជិះតាមប្អូនថា៖ “អ្នកទាំងអស់គ្នាខ្ញុំបានជួបហើយ ត្រូវប្រយត្ន័ទាំងអស់គ្នាជាពិសេសស្រីស្រី !!!!! កើតហេតុនៅម្តុំ គុយទាវ ទសវត្ស60 កែងទូកចិន!!!បើអាចមានគ្នាជិះពីរនាក់មានគ្នាកុំជិះម្នាក់ឯងអោយសោះម្តុំណុង !!! ម្នាក់ក្នុងរូបនេះហើយ FYI !!!! Hope all media help to share FYI ម្នាក់ប្រុសណុងជិះ Dream 2016 ពណ៌ខ្មៅ !!!!”។

បើតាមវិដេអូគាត់បានប្រាប់ថា ជនសង្ស័យជិះតាមគាត់ពីក្រោយ ម៉ូតូអត់មួក អត់កញ្ចក់អត់ស្លាកលេខ ហើយបានចោទគាត់ថា ចែឯងបទគាត់ធ្វើឲ្យឡានប៊ិះបុកគាត់ ហើយទារលុយគាត់ ព្រមទាំងនិយាយថា បើចែឯងប្រុសវិញ គាត់ និងវាយជាមិនខាន។ ធ្វើឲ្យប្អូនស្រីភ័យនិយាយ Live ឡើងញ័រមាត់ នេះជារឿងថ្មីមួយ សុំបងប្អូនចែករំលែក និងប្រយ័ត្នប្រយ័ត្នផង៕  ប្រភព៖ Chaing Cheak