លោកឧកញ៉ាម៉ុង ឬទ្ធី ឃើញសត្វ​សំពោចអាញី​ដែលស្ទេីរតែជិតផុតពូជ​ ក៏សុំទិញមកចិញ្ចឹមតែម្ចាស់ឲ្យដោយមិនយកប្រាក់ចុងក្រោយលោកក៏ធ្វើបែបនេះដើម្បីតបស្នង…

លោកឧកញ៉ាម៉ុង ឬទ្ធី ដែលប្រិយមិត្តប្រាកដជាស្គាល់ដោយសារតែការងារសង្គមរបស់គាត់ ដូចជាជួយធ្វើផ្ទះឲ្យកម្មករ ជួយអ្នកក្រ បង្កើតមុខរបរ និងមុខរបរកសិកម្មសម្រាប់រកការងារជូនប្រជាជន។ ជាពិសេសលោកឧកញ៉ាមានជំនាញខាងកសិកម្ម និងឃើញដូចជាមានចិញ្ចឹមសត្វជ្រូកព្រៃទៀតផង។ ជាក់ស្តែងមុននេះបន្តិចលោកឧកញ៉ាបានបង្ហោះនៅលើហ្វេសបុក រៀបរាប់រឿងសុំចែក សត្វ​សំពោចអាញី​ដែលស្ទេីរតែជិតផុតពូជ យកទៅចិញ្ចឹមថា៖ ​

“វេលាម៉ោង​បីនិងសាមសិបនាទី​រសៀល​ថ្ងៃ​សៅរ៍​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៩​ ក្នុង​ដំណើរ​មកចូលរួម​បុណ្យ​ទន្លេ​ខេត្ត​កំពង់​ឆ្នាំង​ ចូលចាក់សាំង​តាមផ្លូវ​ឃេីញ​ម្ចាស់​ហាងសាំង​មាន​សត្វ​សំពោចអាញី​ដែលស្ទេីរតែជិតផុតពូជ​ទៅហេីយនោះ​ ខ្ញុំ​ក៏​ហាមាត់​សុំចែកទិញពីគាត់​យកមកចិញ្ចឹម​រក្សាទុក​ ទាំងពីរ​នាក់​ប្តីប្រពន្ធ​ប្រគល់​អោយខ្ញុំ​ដោយ​ទិកចិត្ត​សប្បុរសធម៌​មិនយកលុយទេ​ ជាការ​តបស្នងសងគុណគាត់​វិញខ្ញុំបានជូន​ផ្លែស្វាយ​អៃវិន​គាត់​ប្រហែល​ហាសិប​ផ្លែ​វិញ។”៕

ប្រភព៖ Khmer Note TV