នារីម្នាក់ស្ទើរតែរលួយដៃ ​ក្រោយទៅប៉ះពពុះទឹកដោយមិនដឹងខ្លួនពេលទៅលេងទឹកសមុទ្រ

ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមករណីនារីស្រស់ស្អាតមួយរូប ត្រូវរលួយដៃព្រោះតែបានប៉ះពាល់នឹងពពុះសមុទ្រចម្លែក។ ករណីនេះហាក់បង្កការចាប់អារម្មណ៍ដល់បងប្អូនមហាជនជាខ្លាំង ជាពិសេសអ្នកដែលនិយមចូលចិត្តលេងទឹកសមុទ្រ និងនៅតំបន់ឆ្នេរសមុទ្រ ព្រោះតែសត្វពពុះសមុទ្រនេះវាអាចនឹងធ្វើឲ្យអ្នករលួយសាច់បានគ្រប់ពេលដែលអ្នកធ្វើការប៉ះពាល់វា។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ SomLor MaJu ដែលបានសរសេររៀបរាប់ឲ្យដឹងថា «ឈឺចាប់ខ្លាំងណាស់​ វាជាវិប្បដិសារីដ៏ធំមួយសំរាប់ជីវិតខ្ញុំ​ ជូនដំណឹងនិងមានការប្រុងប្រយ័ត្នទាំងអស់គ្នាណា​ គឺវាកេីតឡេីងមកដោយសារខ្ញុំទៅលេងទឹកសមុទ្រ​ ហេីយវាត្រូវពពុះទឹកសមុទ្រ ពពុះទឹកសមុទ្រនោះវានៅតែម្ដុំទឹកជ្រៅប៉ុណ្ណោះ​ (នៅក្រោមមានរូបកន្លែងដែរញ៉ុមបានចុះលេងនោះ)។

វាអែបនៅនឹងកៀនផ្កាថ្មដែរគ្រប់គ្នាទៅមេីលហេីយពាក់វ៉េនតានិង​ ចៃដន្យអីខ្ញុំអភ័ព្វខុសគេ​ ទៅប៉ះពពុះទឹកនោះដោយមិនដឹងខ្លួន​ ពេទ្យប្រាប់ថាត្រូវមុខរលួយមុខ​ បេីត្រូវក្បាលគឺជ្រុះសក់ហ្មង​ មិនចង់អោយនរណាជួបរឿង​បែបនេះទេ​ ឈឺចិត្ត​ ខ្មាស់គេ​ ខ្លាំងណាស់​ ឥឡូវខ្ញុំធូរហេីយ​ តែនៅស្នាម ៣ខែក្រោយមកទេីបដូចដេីម»។ ហេតុដូចនេះចូលបងប្អូនបង្កើនការប្រុងប្រយ័ត្នជាពិសេសអ្នកដែលចូលចិត្តទៅលេងសមុទ្រតែម្តង ជៀសវាងករណីនេះកើតមានឡើងចំពោះអ្នក៕ ប្រភព៖ Khmernote