រូបភាព Pre wedding ផ្អែមល្អែមជាច្រើនសន្ធឹករបស់កញ្ញា ទេព បូព្រឹក្ស និងលោកងួន ចាន់ដេវីត នៅម៉ាឌីវ

ទំនាក់ទំនងស្នេហារវាងកញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ត្រូវបានមហាជនបានដឹង នឹងរងចាំមើលថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពួកគាត់។ ហើយកញ្ញាទេព បូព្រឹក្ស កាលពីប៉ុន្មានថ្ងៃមុន ក៏បានបង្ហើរ​សារ​តាម​បណ្តាញ​សង្គម​ថា​៖ «​អើយ ជិត​ដល់​ថ្ងៃ​ថត Pre-Wedding ហើយ​មាន​អារម្មណ៍​ស្រឡាញ់​ណាស់​!​យ៉ាង​ម៉េច​ដែរ Idol កំហូច G-Devith!»​។ ស្រាប់តែមុននេះបន្តិច កញ្ញាបានបង្ហោះផ្អែមល្អែមជាច្រើនជាមួយនឹងគូស្នេហ៍ គឺលោកងួន ចាន់ដេវីត ដោយបានសរសេរថា “Maldives ថ្ងៃទី1 G-Devith មនុស្សម្នាក់នេះហើយដែលកំដរខ្ញុំគ្រប់ទីកន្លែង”។ សុំប្រិយមិត្តទស្សនារូបភាពផ្អែមល្អែមរបស់គូស្នេហ៍មួយគូនេះនៅខាងក្រោម៖ ប្រភព ៖ Khmernote