ដឹងច្បាស់ហើយ! នេះជាមូលហេតុដែល ជនជាតិជប៉ុន ២រូប ធ្វើសកម្មភាពប្លន់ អារ ក សម្លាប់អ្នករត់តាក់ស៉ីខ្មែរ យកឡាន

ករណីជនជាតិជប៉ុន ២រូប ដែលបានធ្វើសកម្មភាពប្លន់ទៅលើអ្នករត់តាក់ស៊ីជាជនជាតិខ្មែរ ត្រូវបានសារព័ត៌មានជប៉ុន Fuji News Network ចុះផ្សាយ ព្រមទាំងចុះទៅយកព័ត៌មានផ្ទាល់ដល់ទីកន្លែង។ ដើមហេតុនាំឲ្យមានការប្លន់សម្លាប់នេះ ដោយសារតែជនសង្ស័យ២រូបនេះ ជាប់ជំពាក់បំណុលរហូតដល់ទៅ ៤លានយេន ប្រមាណជា ៣ម៉ឺន៥ពាន់ដុល្លារអាមេរិក។

ជនរងគ្រោះ ឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានប្រពន្ធឈ្មោះ សុខ ចាន់ធឿន អាយុ៣៨ឆ្នាំ មានកូន៤ នាក់ ប្រុស៣ ស្រី១ ទីលំនៅភូមិជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ចំណែកជនសង្ស័យទាំង០២នាក់ ជាជនជាតិជប៉ុន គឺ១. ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ ឆ្នាំ និង ២. ឈ្មោះ NAKA KUKI RYUJI ភេទប្រុស អាយុ ២៤ឆ្នាំ បានចូលមកកម្ពុជានៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នេះ តាមច្រកប៉ោយប៉ែត ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានមួយនេះបានបន្ងែមថា ក្រោយពីជនសង្ស័យបានប្លន់រថយន្តរបស់ជនរងគ្រោះពួកគេមានគម្រោងនឹងប្រើប្រាស់រថយន្តនេះធ្វើសកម្មភាពប្លន់ជាបន្ត ប៉ុន្តែក៏ត្រូវបានសមត្ថកិច្ចខ្មែរចាប់ខ្លួនបាន ខណៈដែលធ្វើសកម្មភាពប្លន់។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូបានកម្លាំងសមត្ថកិច្ចនាំ មកសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕ ប្រភព៖ Khmernote.tv