ម៉ៃ សុគន្ធ ចេញមុខរិះគន់ដល់ក្រុមយុវជនសំរាមចំៗ ទាក់ទងនឹងការប្រកាសចង់បានម៉ាស៊ីនប្រមូលសំរាម

លោក ម៉ៃ សុគន្ធ ជាតារាចម្រៀងល្បីឈ្មោះគួរសម និងតែងតែបញ្ចេញមតិទៅលើរឿងរ៉ាវនានានៅលើបណ្តាញសង្គម ហើយមហាជនជាច្រើនស្គាល់ថាជា មហាទើស នោះ។ ថ្មីៗនេះស្របពេលដែលករណីយុវជនសំរាម ដែលសម្អាតប្រព័ន្ធលូទឹកស្អុយបឹងត្របែកកំពុងតែក្តៅគគុករូបលោកក៏បានបញ្ចេញយោបល់ចំពោះបញ្ហានេះផងដែរ។

ដោយលោកបានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុករបស់លោកថា «ដំបូងស្ម័គ្រចិត្ត អីឡូវចង់បានម៉ាសុីនប្រមូលសំរាម ចឹងបង្កើតក្រុមហ៊ុនស្វយ័តសុីនទ្រី២ ទៅ ចុះកម្មករសុីនទ្រី អោយពួកគាត់ធ្វើអី»។ គួរបញ្ជាក់ឲ្យដឹងដែរថាមុននេះបន្តិចក្រុមយុវជនសំរាម បានប្រកាសសុំជំនួយជាម៉ាស៊ីនសំអាតសំរាមលើទឹក ដើម្បីជំនួយដល់ការសម្អាតបានរហ័សជាងមុន៕ ប្រភព៖ Khmernote