អាជ្ញាធរខំលើកដៃសំពះហើយ ពួកគាត់នៅតែយកសំរាម មកចោលកន្លែងហ្នឹងទៀត ហើយឆ្ងាញ់ត្រង់ពួកគាត់និយាយថា ” ស្រុកគេគ្មានសំរាមទេ”

ភ្នំពេញ៖ មួយរយៈកន្លងមកនេះ ប្រធានបទសំរាមនៅប្រឡាយទឹកស្អុយកំពុងតែជជែកគ្នាយ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសបុក។ ជាក់ស្តែងមានយុវជនស្ម័គ្រចិត្ត សាលារាជធានី ចុះទៅប្រមូលសំរាមទាំងថ្ងៃទាំងយប់ ប្រមូលបានមកវិញរាប់តោនឯណោះ ហើយបងៗសមត្ថកិច្ចបានចុះទៅអប់រំដើម្បីឲ្យពលរដ្ឋដែលយកចោល មានការពិចារណាឈប់យកមកបោះនៅឯមាត់លូទៀត។

ស្រាប់តែយប់មិញនេះបងប្រុសដែលជាអាជ្ញាធរមានឈ្មោះក្នុងហ្វេសបុកថា៖ ទូច ឌីន បានបង្ហោះនៅលើហ្វេសបុកគាត់ថា៖ “ក្នុងនាមខ្ញុំជាអាជ្ញាធរខំលើកដៃសំពះហើយគាត់នៅតែយកសំរាម មកចោលកន្លែងហ្នឹងទៀត ពេលគាត់និយាយមកថាស្រុកគេគ្មានសំរាមទេ តែគាត់វិញយកសំរាមមកចោលើផ្លូវសាធារណៈ ចង់ស្អាតមុខផ្ទះឯង តែមកចោលលើផ្លូវ( សំរាមផ្ទះគេ គេទុកដាក់មុខផ្ទះរបស់គេរៀងៗខ្លួន ខុសអីតែផ្ទះគាត់)”៕ ប្រភព៖ Khmernote