ខ្មាស់បរទេសណាស់! បងប្អូនជាម្ចាស់ផ្ទះ ពិតជាមានសំណាងប៉ុនមហាមេឃ ដែលជនបរទេស គេជិះយន្តហោះរាប់ពាន់គីឡូម៉ែត្រ មកជួយរេីសសំរាមមុខផ្ទះបងប្អូន…

កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយដែលបង្ហាញពីសកម្មភាព នារីជាជនជាតិបរទេសមួយក្រុម បានដើររើសសម្រាមនៅមុនផ្ទះបងប្អូនប្រជាពលរដ្ឋ។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ហុង វាស្នា បានបង្ហោះវីដេអូព្រមទាំងបានសរសេររៀបរាប់ថា៖ “បងប្អូនជាម្ចាស់ផ្ទះ ពិតជាមានសំណាងប៉ុនមហាមេឃ ដែលជនបរទេសគេជិះយន្តហោះរាប់ពាន់គីឡូម៉ែត្រ មកជួយរេីសសំរាមមុខផ្ទះបងប្អូន។ សមមុខដែរទេ?”។

នេះមិនមែនជាករណីថ្មីនោះទេ កាលពីមុខក៏ឃើញមានជនបរទេស ជាពិសេសជនជាតិជប៉ុនបានដើរប្រមូលសំរាមនៅខេត្តសៀមរាបផងដែរ។ ប្រសិនបើបងប្អូនយើងមានការភ្ញាក់រលឹក ឈប់បោះចោលសំរាបផ្តេសផ្តាស និងជួយសំអាតបរិវេនមុខផ្ទះរៀងៗខ្លួនក៏មិនមានសំរាមសម្រាប់ជនបរទេសរើសដែរ។ អាស្រ័យហេតុនេះសុំបងប្អូនមេត្តាជួយសំអាត និងទុកដាក់សំរាមទាំងអស់គ្នា៕ ប្រភព៖ Khmernote