សម្តេចតេជោ ផ្ដាំទៅមេបញ្ជាការអាវុធហត្ថខេត្តក្រចេះឲ្យបញ្ចុះបញ្ចូលកូនមកតាមកោះហៅរបស់តុលាការ បើមិនចង់អស់ស័ក្តិ​

នាពេលកន្លងទៅថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាក់ទងនឹងខ្សែវីដេអូ ដែលបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ប្រើហិង្សាវាយដំមកលើប្រជាពលរដ្ឋនៅក្នុងហាងអ៉ីនធើណេតមួយកន្លែងក្នុងទីរួមខេត្តកំពង់ចាម ហើយបុរសននោះផងដែរត្រូវបានគេស្គាល់ថាជា នាយអាវុធហត្ថខេត្តក្រចេះ​គឺ​ វរៈសេនីយ៍ត្រី​ សាន្ត​ សុខុម ត្រូវជាកូនប្រុស​បង្កេីតរបស់លោកឧត្ដមសេនីយ៍ត្រី​ សាន​ ប៊ុន​ថា​ន។ ក្រោយកើតមានករណីនេះហើយ ព្រះរាជ​អាជ្ញាក៏បាន​ចេញដិកាបញ្ជាអោយ​ សាន្ត​ សុខុម​ ចូលខ្លួន​មកអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ ពី​បទ​ហិង្សា​ដោយចេតនា​មានស្ថានទម្ងន់ទោសដោយគំរាមកំហែងនឹងអាវុធ​ផងដែរ។

ជុំវិញបញ្ហានេះ យោងតាមការឲ្យដឹងពីលោក ផែង វណ្ណៈ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថា “សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​ ​ បានផ្ដាំទៅមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ឲ្យបញ្ចុះបញ្ចូលកូន មកតាមកោះហៅ របស់តុលាការបើមិនចង់អស់ស័ក្តិ​”។ ដូច្នេះយើងរងចាំមើលទាំងអស់គ្នាថា តើចំណាត់ការផ្លូវច្បាប់នឹងអនុវត្តយ៉ាងណាបន្តទៀត? ប្រភព៖ Khmernote