ការលក់ Samsung Galaxy S10 | S10+ កើនឡើងលើសពីការរំពឹងទុក!!!

ភ្នំពេញថ្ងៃទី ២៥ មីនា ឆ្នាំ ២០១៩៖ មួយរយៈចុងក្រោយនេះទីផ្សារនៃបច្ចេកវិទ្យាស្មាតហ្វូនហាក់ដូចជាឡើងកម្តៅខ្លាំងដោយក្រុមហ៊ុនធំៗបានបញ្ចេញនូវផលិតផលពិសេសរបស់ខ្លួនជាមួយបច្ចេកវិទ្យាកំពូលៗ ដែលធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនកំពុងតែធ្វើការសម្រេចចិត្ត ថាតើស្មាតហ្វូនមួយណាដែលពួកគេត្រូវជ្រើសរើស និងស័កិ្តសមបំផុតសម្រាប់ពួកគេ។
ក្នុងពេលនេះ យើងសង្កេតឃើញថា បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញនូវកំពូលស្មាតហ្វូនប្រចាំឆ្នាំរបស់ខ្លួនស៊េរី Samsung Galaxy S10 | S10+ កាលពីខែកុម្ភៈកន្លងទៅនេះរួចមក ទីផ្សារទាំងមូលផ្អើលឈូរឆរជាមួយនឹងបច្ចេករិទ្យា និងសោភ័ណរបស់ផលិតផលមួយនេះ ។ ជារួម ក្រុមហ៊ុនសាមសុង ពិតជាធ្វើបានល្អឥតខ្ចោះ និងបំពេញចិត្តអ្នកប្រើប្រាស់ក៏ដូចជាអតិថិជនទាំងអស់ទូទាំងពិភពលោកឱ្យងាកមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យបំផុតនៃកំពូលស្មាតហ្វូនដ៏ល្អឯកគ្មានគូប្រៀបទំាងពីរនេះ។

ជាក់ស្តែងក្នុងទីផ្សារប្រទេសកម្ពុជាសម្រាប់ម៉ូឌែល Samsung Galaxy S10 | S10+ ពិតជាបានទទួលការស្រឡាញ់គាំទ្រ និងលក់ដាច់យ៉ាងច្រើនលើសលុបលើសពីការរំពឹងទុក។ បើតាមប្រសាសន៍របស់ លោក រតនា សោភ័ណ ដែលជាប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃ ក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រកាសថាកំពូលស្មាតហ្វូន Samsung Galaxy S10 | S10+ ពិតជាលក់ដាច់ខ្លាំងមែនទែនហើយមានកំណើនស្មើ ១២៥% (កើនឡើង 25%) ធៀបនឹងការលក់របស់ Samsung Galaxy S9 | S9+ ក្នុងឆ្នាំកន្លងទៅ រហូតដល់ថ្នាក់ស្ទើរតែដាច់ស្តុកតាមដេប៉ូចែកចាយរបស់ផលិតផល សាមសុង ផងដែរ! យ៉ាងណាមិញ លោកក៏បានបន្ថែមទៀតថាទាំងខ្លួនលោកផ្ទាល់ និងក្រុមហ៊ុន សាមសុង នឹងខិតខំព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីធ្វើការផ្តល់ជូនស្មាតហ្វូនដ៏ល្អឥតខ្ចោះទាំង ២ ស៊េរីនេះជូនដល់អតិថិជនទាំងអស់មិនឱ្យទាស់ចិត្តឡើយ។ ដូច្នេះគ្មានហេតុផលអ្វីដែលធ្វើឱ្យលោកអ្នកស្ទាក់ស្ទើរចិត្តក្នុងការជ្រើសរើសយកស្មាតហ្វូនលំដាប់កំពូលក្នុងក្តីស្រម៉ៃដែលខ្លួនតែងតែប្រាថ្នាចង់បានក្នុងដៃទៀតឡើយ។
ហើយខាងក្រោមនេះគឺជាតម្លៃនិងពណ៌របស់ Galaxy S10|S10+ ដែលផ្តល់ជូន៖
– S10 ទំហំ 8GB+128GB = $899 មាន៣ ពណ៌៖ ពណ៌ស, ខ្មៅ និងបៃតង
– S10+ ទំហំ 8GB+128GB= $989 មាន៣ ពណ៌៖ ពណ៌ស, ខ្មៅ និងបៃតង
លោកអ្នកក៏អាចរកជាវកំពូលស្មាតហ្វូន Samsung Galaxy S10 | S10+ បាននៅតាមហាង ឬដេប៉ូចែកចាយទូរស័ព្ទដៃ និងផលិតផល សាមសុងទាំងអស់ក្នុងប្រទេសកម្ពុជាដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ។