លោកឧកញ៉ា​ ជឹម​ សុខ​ មិននាំកូនមកប្រគល់អោយសមត្ថកិច្ចតាមការអំពាវនាវបស់សម្ដេចតេជោ​ ហ៊ុន​ សែន​

វរៈសេនីយ៍ត្រី​ ជឹម​ រតនៈ​ អធិការ​រង​ ស្រុក​ព្រះស្ដេច​ ខេត្ត​ព្រៃវែង​ ត្រូវជាកូនបង្កេីត​របស់​លោក​ឧកញ៉ា​ ជឹម​ សុខ​ ដែលបានបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់នៅ​ ឃុំ​ឈើ​កាច់​ ស្រុក​ បាភ្នំ​ ខេត្ត​ព្រៃវែង​ កាលពីយប់ថ្ងៃ​ ទី​ ២៣​ ខែ​ មិនា​ ឆ្នាំ​ ២០១៩​ កំពុង​រត់​គេចខ្លួន​ មិនទាន់ចូលខ្លួនតាមការអំពាវនាវរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នៅឡេីយទេ​ ។ លោក​ឧកញ៉ា​ ជឹម​ សុខ​ ត្រូវ​បានគេដឹងថា​ជាមនុស្ស​មានអំណាចក្អេងក្អាងនៅខេត្តព្រៃវែង​ ទោះបី​សម្ដេចតេជោ​ ហ៊ុន​ សែន​ ព្រមានយ៉ាងណាក៏ដោយក៏​លោកឧកញ៉ា​ ជឹម​ សុខ​ មិនញញេីតកោតខ្លាចឡេីយ​ ។

ទោះជាយ៉ាងណាក៏ដោយ​ សមត្ថកិច្ចក្រសួងមហាផ្ទៃ​​កំពុង​តាម​ប្រមាញ់​ វរៈសេនីយ៍ត្រី​ ជឹម​ រតនៈ​ ដេីម្បី​យកមកទទួលទោសតាមច្បាប់​ចំពោះ​អំពើ​ឃោរឃៅ​របស់ខ្លួន​ ។ បេីតាមសាក្សីដែល​នៅរស់បានអោយដឹងថា​ ជនរងគ្រោះ​បានឈប់រថយន្ត​លេីកដៃសំពះផង​ តែ​ វរៈសេនីយ៍ត្រី​ ជឹម​ រតនៈ​ ដ៏ឃោរឃៅនេះ​នៅតែបាញ់សម្លាប់យ៉ាងព្រៃផ្សែបំផុត​ ។ សកម្មភាព​នេះ​ជាទង្វេី​មនុស្ស​ឃាដដោយចេតនាដែលច្បាប់មិនត្រូវលេីកលែងឡេីយ​ ។ ប្រភព៖ Vannak Pheng