Update ឃាត់ខ្លួនមនុស្សជិត១០នាក់​ មានម្ចាស់ឡានផ្ដល់ព័ត៌មានកុហកថា ចោរលួច! អ្នកប្ដឹង! អ្នកទទួលបណ្ដឹង! អ្នករួមដំណើរ! និងអ្នកដឹកនាំកម្លាំង ពាក់ព័ន្ធ​ករណីបាញ់សម្លាប់អ្នកទិញឡានយ៉ាងព្រៃផ្សៃ រួចចោទថា “ចោរ”

យោងតាមប្រភពពីហ្វេសបុកផេក ព័ត៌មានបន្ទាន់ៗក្នុងសង្គម​ បានឲ្យដឹងថា៖ ខេត្តព្រៃវែង៖ បក្ខពួកមួយចំនួនដែលបានដេញស្ទាក់បាញ់សម្លាប់បុរសម្នាក់ យ៉ាងព្រៃផ្សៃ និងរបួសម្នាក់ នៅស្រុកបាភ្នំ ដោយចោទថាចោរលួចឡាននោះ។គិតមកដល់យប់ថ្ងៃទី២៥ខែមីនាឆ្នាំ២០១៩ម្សិលមិញ ការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនពាក់ព័ន្ធរហូតដល់៨នាក់!។ (ក្នុងនោះ រួមមានម្ចាស់ឡាន ដែលផ្ដល់ព័ត៌មានកុហក់ថា ចោរលួច! អ្នកប្ដឹង! អ្នកទទួលបណ្ដឹង! អ្នករួមដំណើរ! អ្នកដឹកនាំកំលាំង! បូករួមទាំងជនដៃដល់ម្នាក់ ខណៈក្មាន់កាំភ្លើងម្នាក់ទៀតកំពុងរត់គេចខ្លួន ជាកូនលោកឧកញ៉ា ជឹម សុខ) ។បើយោងតាមប្រភពបង្ហើកប្រាប់ថាជន សង្ស័យត្រូវឃាត់ខ្លួនទាំង៨នាក់ មានដល់ទៅ៣ក្រុម។

ក្រុមទី១គឺភាគីម្ចាស់ឡានអ្នកលក់! ក្រុមទី២ ជាដៃជើងបក្ខពួកមេការលោកឧកញ៉ាជឹម សុខ !និងក្រុមទី៣សុទ្ធតែជាសមត្ថកិច្ច នគរបាលខេត្តព្រៃវែង ។ ហើយមកដល់ព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩នេះ ជនដែលត្រូវឃាត់ខ្លួនរួមមាន៖ ទី១ឈ្មោះ សេង ឈិន ជាម្ចាស់បណ្ដឹងផ្ដល់ព័ត៌មានមកឈ្មោះ ផាន់ សុឌី ឲ្យជួយចាប់ចោរលួចឡាន។ ២ឈ្មោះ ឈុន ឡាយ អ្នករួមដំណើរ។
៣ឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ។ដែលជួលរថយន្តនោះ ឲ្យទៅជនជាតិចិន សម្រាប់ជិៈ និងជាម្ចាស់ដើម។ ៤ឈ្មោះ វ៉ែន ប៊ុនសារៈ អ្នករួមដំណើរ។ ៥ លោកអនុសេនីយ៍ឯក ជា ឡាឌីន មេប៉ុស្តិ៍កំពង់សឹង ជាអ្នកដឹកនាំកម្លាំងនិងផ្ដល់មធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស។
៦ឈ្មោះ អ៊ូ ប៊ុតទីឃីយ៉ាត់ ជាមេការបេនទួលខ្លូត របស់លោកឧកញ៉ាជឹមសុខ។ ៧អនុសេនីយ៍ទោ ជឹម វិន មន្ត្រីប៉ុស្តិ៍កំពង់សឹង ស្រុកព្រះស្ដេច ត្រូវជាក្មួយលោកឧកញ៉ា ជឹម សុខ និងជាជនដៃដល់។ ៨ ភាព ផានី ជាពលរដ្ឋដែលផ្ដល់ព័ត៌មានមកប៉ុស្តិ៍ថា ចោរលួចឡាន។

ដោយឡែកក្មាន់កាំភ្លើងឈ្មោះ ជឹម រតនះ ប្រធានផ្នែកអន្តោរប្រវេសន៍ស្រុកព្រះស្ដេច ត្រូវជាកូនប្រុសលោកឧកញ៉ា ជឹម សុខ កំពុងរត់គេចខ្លួន។ បើតាមប្រភព បានលួចបង្ហើបថា ជនពាក់ព័ន្ធ អាចនឹងចាប់ខ្លួនជាបន្តបន្ទាប់ទៀត គឺមិនទាន់អស់ទេ ។ ខណៈសមត្ថកិច្ចបានរៀបចំឯកសារ ទៅព្រះរាជអាជ្ញា ដើម្បីសុំគោលការឃាត់បន្ត។សូមបញ្ជាក់ថា! ករណីឃាតកម្មបាញ់សម្លាប់ ជនរងគ្រោះដោយចោទថាចោរលួចឡាន។ អ្នកស្លាប់ឈ្មោះ ម៉ន រ៉ាវុធ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរជាងម៉ៅការសំណង់ មានស្រុកកំណើតនៅ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នករួមដំណើរឈ្មោះ វ៉ាន​ ខេមរិន ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២៣,០០នាទីយប់ ថ្ងៃទី២៣មីនាឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ខេត្តព្រៃវែង។ដោយសមត្ថកិច្ច ស្ទាក់បាញ់សម្លាប់ជនរងគ្រោះ ព្រោះច្រឡំថា ជាចោរលួចរថយន្ត ។ ទាំងដែលជនរងគ្រោះ គ្នាគ្មានអាវុធក្នុងដៃ ថែម ទាំងបានលើកដៃសំពះកុំបាញ់ទុក្ខជីវិតខ្ញុំផង។ ប៉ុន្តែជនដៃដល់នៅតែបាញ់ស្រោចមិនឈប់ រហូតស្លាប់ម្នាក់ក្នុងថ្លុកឈាមនិងរបួសម្នាក់។ ដើមចមដំបូង៖ ម្ដាយជនរងគ្រោះដែលត្រូវបានគេបាញ់ស្លាប់ បានអះអាងថា! កូនគាត់បានទិញរថយន្ត ម៉ាកព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AF2679 ។ ដោយបង់រំលោះ នៅខ្វះលុយ ៣,០០០ដុល្លារទៀត។ ហើយម្ចាស់ដើមឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ។

បានជួលរថយន្តនោះ ឲ្យទៅជនជាតិចិន សម្រាប់ជិៈ។ក្រោយមកជនរងគ្រោះឈ្មោះ ម៉ន រ៉ាវុធ ដឹងថា រថយន្តខ្លួន ត្រូវម្ចាស់ដើមយកទៅជួលឲ្យចិន។ទើបខ្លួនស្កាត់ទៅយករថយន្តនោះ ពីជនជាតិចិនទាំងទទឹងទិស។ រួចបើកពីភ្នំពេញ រត់គេចមក ផ្ទះជាមួយឈ្មោះ វ៉ាន​ ខេមរិន ។ ទន្ទឹមនឹងនោះ ឈ្មោះ ផាន់ សុឌី គិតថាទិញរថយន្តឲ្យលុយមិនទាន់គ្រប់ផង។ ហើយទៅយករថយន្ត ពីអតិថិជនអ្នកជួលបែបនោះទៀត។ និងមានបំណង គេច ទើបខ្លួនស្រាវជ្រាវតាមGPS បើកឡានតាមពីក្រោយ និងទូរស័ព្ទប្ដឹងសមត្ថកិច្ច ដោយបំភ្លៃថា ចោរលួចរថយន្តខ្ញុំហើយ។

ជាមួយគ្នានោះ សមត្ថកិច្ចPMបានបើករថយន្តដេញតាម ពីក្រោយតាំងពីចំណុចស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ។ រថយន្តក៏បាន បត់កាច់តាមផ្សារអ្នកលឿង ហើយបត់ស្តាំមកតាមផ្លូវជាតិលេខ១១ ឆ្ពោះទៅទីរួមខេត្តព្រៃវែង។ លុះមកដល់កន្លែងផ្លូវបត់កែងទៅផ្សារ ស្នេហ៍ ស្រុកបាភ្នំ រថយន្តនោះបានបើកបត់សំដៅទៅស្រុកបាភ្នំតែម្តង។ ខណៈសមត្ថកិច្ច ប៉េអឹមតាមពីក្រោយ រួចបោះដៃឲ្យ នគរបាលប៉ុស្តិ៍កំពង់សឹង ស្រុកព្រះស្ដេច ។ ដែលមានគ្នាបីបួននាក់ បើករថយន្តចេញមកស្ទាក់ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ដែលជាកន្លែងកើតហេតុ។

ពេលជនរងគ្រោះ បានបើករថយន្តមិនព្រមឈប់ ទើបប៉ូលិសវ័យក្មេងឈ្មោះ ជឹម រតនៈ និងឈ្មោះ ជឹម វិន ដកកាំភ្លើងសម្រុកបាញ់ស្រោច ។ មកលើជនរងគ្រោះ ដោយគ្មានប្រណីដៃ បើទោះបីជាជនរងគ្រោះ គ្នាលើកដៃសំពះ សុំជីវិត ក៏នៅតែបាញ់មិនឈប់ ខណៈឈ្មោះ ជា ឡាឌីន មេប៉ុស្តិ៍ក៏មិនឃាត់ទៀត។បណ្ដាលឲ្យឈ្មោះ ម៉ន រ៉ាវុធ អ្នកទិញរថយន្ត និងជាអ្នកបើកបរ ស្លាប់ក្នុងរថយន្ត រួចហើយទើបបញ្ជូនសពទៅព្យាបាល។ដោយឡែកអ្នករួមដំណើរ ឈ្មោះ វ៉ាន​ ខេមរិន បានរងរបួសស្រាល ហើយត្រូវបាននគរបាលឃាត់ខ្លួនមកសួរនាំ។

ក្រោយបាញ់សម្លាប់ជនរងគ្រោះរួចមក !ដើម្បីដោះខ្លួន និងការពារកូនចៅបក្ខពួក លោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង ។បានធ្វើរបាយការណ៍បំភ្លៃបិទបាំងថា! ជារឿងជ្រុលដៃបាញ់ចោរលួចឡាន ព្រោះពួកគេព្យាយាម បើកបុកប៉ូលិស និងផ្អែកលើពាក្យបណ្ដឹងបូករួមទាំងអ្នកប្ដឹងតាមពីក្រោយ។ប៉ុន្តែសាច់រឿងពិតបានដឹងដល់ថ្នាក់ដឹកនាំកំពូល ទើបសម្ដេចក្រឡាហោម បញ្ជាឲ្យតាមចាប់ជនដៃដល់ ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ កុំឲ្យស្លាប់ដោយឥតន័យខូចឈ្មោះថា ជាចោរលួចឡាន។ជុំវិញករណីខាងលើ លោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង និងលោក ខៀវ សុភ័គ្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចសុំការបកស្រាយបានទេ នៅព្រឹកទី២៦ខែមីនាឆ្នាំ២០១៩នេះ ព្រោះលោកទាំងពីរមិនទទួលទូរស័ព្ទ៕ (ព័ត៌មានបន្ទាន់ៗក្នុងសង្គម​)