នៅសល់បីខែទៀតបញ្ចប់ការសិក្សាហើយ !!! និស្សិតស្រីដែលត្រូវឡានបុកថ្ងៃមិញ គឺជាកូនកសិករមានជីវភាពមិនសូវធូរធារ តែជាអតីតសិស្សពូកែទូទាំងប្រទេស និងជានិស្សិតអាហារូបករណ៍…

កាលពីថ្ងៃមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយ នៅផ្លូវ៣១៧ កែងផ្លូវ៥២៨ ខណ្ឌទួលគោក បណ្តាលឲ្យនារីម្នាក់ដែលជានិស្សិតឆ្នាំទី ៤ បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីត្រូវរថយន្តជិះក្នុងល្បឿនលឿនបុកយ៉ាងសាហាវ។ ករណីដ៏រន្ធត់នេះធ្វើឲ្យមហាជនមានការអាណិតជាខ្លាំង និងសំណូមពរឲ្យសមត្ថកិច្ចតាមចាប់អ្នកបើកបរបង្កគ្រោះថ្នាក់មកផ្តន្ទាទោសតាមផ្លូវច្បាប់។ ងាកមកនិយាយរឿងនិស្សិតស្រីឆ្នាំទី ៤ វិញ យោងតាម និស្សិតនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនម្នាក់បានរៀបរាប់ថា៖

“ក្នុងនាមខ្ញុំបាទជានិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន​ សូមគោរពអញ្ជេីញសាស្ត្រាចារ្យ​ និស្សិតនៃសាកលវិទ្យាល័យដេីម្បីចូលរួមពិធីបុណ្យសព​ កញ្ញា​ ឌុំ​ រីដា​ ភេទ​ស្រី​ អាយុ​២២ឆ្នាំ​ ជានិស្សិតឆ្នាំទី៤​ ជំនាញវិទ្យាសាស្ត្រនយោបាយ​ និងទំនាក់ទំនងអន្តរជាតិ​ នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន​ ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍នារសៀលថ្ងៃទី២៦

ពិតជារឿងដែលគួរអោយសោកស្ដាយដែលគាត់បានស្លាប់​ ដែលនៅសល់តែ៣ខែទៀតគាត់នឹងត្រូវ​ Graduates with high honor ជាសិស្សស្រីម្នាក់ដែលរៀនមានអាហារូបករណ៍ដោយសារកញ្ញាជាអតីតសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសាស្ត្រខ្មែរ​ គាត់រស់នៅក្នុងគ្រួសារកសិករដែលមានជីវភាពមិនសូវធូរធារ​ កម្មវិធីបុណ្យសពនៅ​ភូមិ​កំពង់​ដំរី​ ឃុំ​ព្រែក​តាមាក់​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​។ ” ប្រភព៖ Vannak Orn ប្រភព៖ Khmernote.Tv