មានគេទម្លាយថា អ្នកបើកបរបុកនិស្សិតស្រីជាកូនស្រីលោក យិន ង្គិច ឈ្មោះ យិន ម៉ាណា ប្រភពពីសមត្ថកិច្ចទម្លាយថា អ្នកបង្កជានារី​ តែឪពុកចេញមុខទទួលខុសត្រូវ​ និងរ៉ាប់រងរាល់កំហុស

បើតាមការរៀបរាប់របស់លោក វ៉ាន់ សារ៉ាយ និពន្ធនាយកអង្គភាពសារព័ត៌មាន Freshnews នៅលើ Facebook របស់លោកដោយទទួលបានដំណឹងពីសមត្ថកិច្ចថា លោក យិន ង្គិច ម្ចាស់ឡាន Range Rover ស្លាកលេខ ភ្នំពេញ 2AF-7777 នឹងចេញមុខទទួលខុសត្រូវជំនួសកូនស្រីរបស់លោក ដែលត្រូវបានមហាជនទម្លាយថានាងមានឈ្មោះ យិន ម៉ាណា ដែលជាកូនស្រីអ្នកមានទ្រព្យស្តុកស្តម និងមានរូបសម្រស់ស្រស់សោភា។

បើទោះជាយ៉ាងណាក្តីមហាជនកំពុងរង់ចាំមើលថាតើសមត្ថកិច្ចនឹងចាត់វិធានការបែបណាទៅលើករណីមួយនេះ ដោយនឹងទទួលយកការទទួលទោសជំនួសកូនស្រីពីសំណាក់លោក យិន ង្គិច រឺក៏វែកមុខស្វែងរកចាប់ខ្លួនជនបង្កនោះអោយខានតែបាន ហើយមហាជនក៏សង្ឃឹមថាសមត្ថកិច្ចនឹងអាចស្វែងរកជនបង្កមកដាក់ទោសអោយបាន ដើម្បីអោយគ្រួសារសព ក៏ដូចជាវិញ្ញាណក្ខណសព បានស្ងប់ចិត្ត។ គួរបញ្ជាក់ផងដែរថាកាលពីម្សិលមិញនេះ​ មានរថយន្ត Range Rover ស៊េរីទំនើបមួយគ្រឿងបានបើកបរលឿនដូចហោះនៅត្រង់ផ្លូវបំបែកជាបួន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទាំងកម្រោលបណ្តាលអោយនិស្សិតអាហារូបករណ៍ម្នាក់និងជាអតីតសិស្សពូកែអក្សរសាស្ត្រខ្មែរទូទាំងប្រទេសបានស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយរថយន្តបានជិះរត់គេខ្លួនបាត់ស្រមោល៕ ប្រភព៖ Khmernote.tv