ញាក់សាច់ ! ជនបង្កនៅមិនទាន់បង្ហាញមុខ តែ ខាន់ ច័ន្ទសុផល ទម្លាយថានាងមានទាំង Rolls Royce ជិះទៀត

មហាជនកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង និងទន្ទឹងរង់ចាំមើលមុខជនបង្ក ខណៈពេលដែលសមត្ថកិច្ចនៅមិនទាន់មានដំណឹងអ្នកបើករថយន្ត Range Rover បុកនិស្សិតស្រីម្នាក់ ដែលជាអតីតសិស្សពូកែទូទាំងប្រទេស បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយពេលជនបង្កបើកបររថយន្តក្នុងល្បឿនលឿនដូចហោះ ត្រង់ចំនុចផ្លូវបែកជាបួន បុកជនរងគ្រោះប៉ើងដូចក្រដាស។ ក្រោយពេលកើតហេតុបានមួយថ្ងៃ គេសង្កេតឃើញថាគ្រួសារជនបង្ក បានយកថវិការ $5000 ទៅចូលបុណ្យសពជនរងគ្រោះ តាមរយៈលោក ផែង វណ្ណៈ ហើយគេនៅតែមិនទាន់បានឃើញមុខជនបង្កនៅឡើយទេ។

ថ្មីៗនេះដែរ លោក ខាន់ ច័ន្ទសុផល ក៏បានទម្លាយរូបថតប៉ុន្មានសន្លឹក ដោយបញ្ជាក់អោយឃើញថា ក្រុមគ្រួសាររបស់ជនបង្កជាអ្នកមានទ្រព្យស្តុកស្តមខ្លាំង ព្រោះមានរថយន្តទំនើបៗជាច្រើន បូករួមទាំងរថយន្ត Rolls Royce ថែមទៀតផង។ លោក សុផល បានរៀបរាប់ថា៖ “លក់ Rolls Roy’s 1 សងទៅ បើចង់រួចខ្លួន មហាជនស្ងប់៧០បានខ្លះ កូនស្រីអាយុ ១៦ឆ្នាំ បើកបរដូចតួររឿង ហូលីវូដ ចំណែកបុរសម្នាក់ដែល ឈរក្បែរផ្លូវ ត្រូវឡាន 7777 ប៊ិះបុក បានស្រោចទឹករំដោះគ្រោះថ្ងៃនេះហើយ ។ ៥០០០ ដុល្លាចូលបុណ្យ ជាទឹក៧០ ប្រពៃណាស់ ! តែឆ្ងល់ម៉េចបាន ជាគេចូលលុយច្រើនម្ល៉េះ ? ឃើញ ពួកក្រុមហ៊ុនឡាន ធានារ៉ាប់រង រាល់ដងចូលតែ ១លានរៀល ឬ ២លានរៀល ប៉ុណ្ណោះ ។ ដូច្នេះឆ្លៀតក្នុងឪកាសនេះ ខ្ញុំសូមឲរាជរដ្ឋាភិបាល មើលពួកក្រុមហ៊ុនធានារ៉ាប់រង ដែលដឹកជញ្ជូនផង បុក និង កិនគេស្លាប់ អាងមានក្រុមហ៊ុន តែងតែ សងសំណងតិចតួចណាស់! សពខ្លះ សងគេបានតែ ២ពាន់ដុល្លា ដល់ ៤ពាន់ដុល្លាប៉ុណ្ណោះ ។
និងជនរងគ្រោះ គ្នាក្រីក្រ មកទល់ពេលនេះ ខ្លះ លុយបុណ្យសព ក៏មិនទាន់បាន១រៀល និង ម៉ូតូក៏ច្រេះសុីចង់អស់ និងឡានដែលបង្ករ ហេតុភាគច្រើន ក្រុមហ៊ុននោះដាក់លុយ តម្កល់យកទៅវិញ ឯសំណុំរឿងទុកខ្លះ ៥ឆ្នាំក៏មាន។”