យិន ម៉ាណា អ្នកបើកឡានបង្កបានចូលបំភ្លឺហើយ ព្រមទទួលខុសត្រូវទាំងស្រុង ចំពោះគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ នឹងប្រាប់ថាមុនកើតហេតុបានបើកឡាន Range Rover ទៅហាងបុកល្ហុក ជាមួយមិត្តភក្តិជំទង់ៗ ៤នាក់ រួចបើកយ៉ាងលឿនក៏….

យោងតាមសារព័ត៌មាន Fresh News បានចុះមុននេះបន្តិចថា អ្នកបើកបរឈ្មោះ យិន ម៉ាណា ជាកូនស្រីរបស់លោក យិន ង្គិច ដែលបានចូលទៅបំភ្លឺនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ (ថ្ងៃទី២៧ ខែមីនា) ដោយមកទទួលខុសត្រូវទាំងស្រុង ចំពោះគ្រោះថ្នាក់ចរាចរណ៍មួយនេះ។ ហើយចំណុចសំខាន់នោះគឺនៅចំពោះសមត្ថកិច្ចចរាចរណ៍ លោក យិន ង្គិច បានយល់ព្រមសារភាពថា «អ្នកបើករថយន្តនោះជាកូនស្រីរបស់ខ្លួនពិតប្រាកដមែន ហើយលោកក៏បានយល់ព្រមផ្តិតមេដៃនៅលើកិច្ចសន្យាផងដែរ»។

ហើយគាត់បានរៀបរាប់ប្រាប់ថា៖ នារីបង្ករួមជាមួយមិត្តភក្តិជំទង់ៗដូចគ្នាចំនួន៤នាក់ (ប្រុស៣នាក់) បានបើករថយន្ត Range Rover បានចូលទៅហាងបុកល្ហុកមួយកន្លែងនៅក្បែរនោះ។ ក្រោយពីហូបអីនៅក្នុងហាងរួចហើយ នារីបង្កបានឡើងបើករថយន្តវិញ អមដោយអ្នកជិះជាមួយគឺជាមិត្តភក្តិចំនួន២នាក់ (ស្រីម្នាក់ និងប្រុសម្នាក់) រួចបើកយ៉ាងលឿនចេញ ទៅរហូតបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះតែម្តង។ ប្រភពពីសារព័ត៌មាន Freshnews