ក្តៅៗ ! ជនបង្ក យិន ម៉ាណា ត្រូវឪពុកយកមកប្រគល់អោយប៉ូលីសហើយ

បើតាមការអោយដឹងនៅលើ Facebook របស់លោក ផែង វណ្ណៈ នាព្រឹកនេះ គឹជនបង្កគ្រោះថ្នាក់ចរាចរណ៍បុកនិស្សិតស្រីឈ្មោះ ឌុំ រីដា បណ្តាលអោយស្លាប់នោះត្រូវបានឪពុករបស់នាង ឈ្មោះ យិន ហ្គិច នាំកូនស្រីមកប្រគល់ជូនសមត្ថកិច្ចហើយនាព្រឹកនេះ។ លោក ផែង វណ្ណៈ ដដែលបានរៀបរាប់ថា៖ “នៅវេលាម៉ោង​ ៧:៣០​ នាទី​ ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែ​ មិនា​ ឆ្នាំ​ ២០១៩​ លោក​ យិន​ ង៉ិច​ បាននាំកូនស្រី​ឈ្មោះ​ យិន​ ម៉ាណា​ មកប្រគល់ជូននគរបាល​ចរាចរ​រាជធានី​ភ្នំពេញ​ ដើម្បី​អោយនគរបាលចាត់ការតាមនិតិវិធី​ច្បាប់​ ។ ខណៈ​ពេល​នេះ​សមត្ថកិច្ច​នគរបាល​កំពុងធ្វើ​សាកសួរជនបង្ករ​ យិន​ ម៉ាណា​ ដែលបានបេីករថយន្តបង្ករគ្រោះថ្នាក់​បណ្ដាល​អោយស្លាប់និស្សិតម្នាក់​កាលពីរសៀលថ្ងៃទី​ ២៦​ ខែ​ មិនា​ ឆ្នាំ​ ២០១៩​ ។”

គួរបញ្ជាក់ផងដែរថា ប្អូនស្រីជនរងគ្រោះមានឈ្មោះថា ឌុំ​ រីដា មានស្រុកកំណើតនៅ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាយុវតីមានសមត្ថភាព ជាអតីតសិស្សពូកែខ្មែរទូទាំងប្រទេសឆ្នាំ២០១៤ ជានិស្សិតអារូបករណ៍ឆ្នាំទី៤​ ជំនាញវិទ្យាសាស្ត្រនយោបាយ​ និងទំនាក់ទំនងអន្តរជាតិ​ នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន​ នឹងត្រូវទទួលសញ្ញាបត្រ Graduates with high honor ក្នុងរយៈពេល៣ខែ ទៀត។ ជាអកុសលយុវតីរងគ្រោះត្រូវទទួលមរណភាពដោយសារតែការបើកបររបស់ជនបង្ក៕