យោងតាមច្បាប់ចរាចរណ៍ ត្រង់មាត្រា៨៥ វាក្យខ័ណ្ឌទី២ ស្រីស្អាតដែលជិះឡានស្លាកលេខការ៉េ ៧ បុកនិស្សិតពូកែ តុលាការនឹងផ្ដន្ទាទោសដាក់ពន្ធគាររហូតដល់ទៅ….

យោងតាមច្បាប់ ចរាចរណ៍ ត្រង់មាត្រា៨៥ វាក្យខ័ណ្ឌទី២ បើមានភស្ដុងគ្រប់គ្រាន់ តុលាការនឹងផ្ដន្ទាទោសជនបង្ក ដាក់ពន្ធគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លាន ទៅ២៥ លានរៀល ព្រោះជាស្ថានទម្ងន់ទោស ដោយសាររត់គេចខ្លួន ពីកន្លែងកើតហេតុ ក្នុងបំណងមិនទទួលខុសត្រូវ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ លេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដោយរថយន្តបង្ករបើកបរក្នុងល្បឿនលឿន ដូចហោះបុកម៉ូតូ ជនរងគ្រោះ ដែលកំពុងបើកឆ្លងថ្នល់ត្រង់ចំណុចផ្លូវបំបែក ប៉ើងដូចក្រដាសស្លាប់អណោចអធ័មភ្លាមៗ។

ហើយម្ចាស់រថយន្ត បែជាមិនអើពើ ថែមទាំងបើករត់គេចយ៉ាងអគុណធម៌ជាទីបំផុត ហើយបណ្តាលឱ្យមានការថ្កោលទោស ពីមហាជនទូទៅ ជាពិសេសនៅលើបណ្តាញសង្គមហ្វេសបុក ដោយសំណូម ពរឱ្យអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវចាប់ ខ្លួនជនបង្ករមក ទទួលខុសត្រូវនិងផ្តន្ទាទោសតាមផ្លូវច្បាប់។ សាក្សី មុនពេលមានគ្រោះថ្នាក់ចរាចរ ណ៍ដ៏រន្ធត់មួយនេះ នារីបង្ក យិន ម៉ាណា រួមជាមួយមិត្តភក្តិជំទង់ៗ ដូចគ្នាចំនួន ៤ នាក់ (ប្រុស៣ នាក់) បានបើករថយន្ត Range Rover បានចូលទៅហាងបុកល្ហុកមួយកន្លែងនៅក្បែរនោះ។ ក្រោយពីហូបរួច នារីបង្កបានបើករថយន្តរបស់ខ្លួនចេញពីហាងបុកល្ហុងខាងលើដោយមានមិត្តភក្តិចំនួន២នាក់ ហើយ ដោយសារការបើកលឿនដូចហោះ ទើបជ្រុលទៅបុកនារីរងគ្រោះដែលកំពុងជិះម៉ូតូឆ្លងកាត់នៅចំណុចផ្លូវបែកជាបួន តែម្តង។