កញ្ញាយិន ម៉ាណា រៀបរាប់ប្រាប់ថាបាន​ចេញ​ពីហាងបុកល្ហុង បើកឡាន​ដោយ​ខ្លួនឯង ហើយបាំងឡាន​មួយនៅ​ខាង​ឆ្វេង​ដៃ ហើយក៏​បាន​បើក​ប៉ះ​ជាមួយម៉ូតូនៅខាង​ឆ្វេង​ដៃ​តែម្តង ហើយភ័យ​ក៏បាន​បើក​រត់ទៅ ហើយក៏ឡាននឹងខូចគាំង ហើយ​ទុក​ឡាន​ចោល​ក៏ជិះ​ម៉ូតូ​កង់បី

យោងតាមប្រភពពីសារព័ត៌មាន Town news បានឲ្យដឹងថា៖ លោកសែម គន្ធា ប្រធានការិយាល័យចរាចរណ៍​ផ្លូវគោក នៃ​ស្នងការនគរ​បវបាលរាជធានីភ្នំពេញ បាន​ថ្លែង​ប្រាប់នៅមុន​នេះបន្តិចថា ក្មេងស្រី (យិន ម៉ាណា) ដែល​បាន​បើកឡានបុក​​ននិស្សិត​ស្រីស្លាប់ ត្រូវ​បាន​ឪពុកនាំចូលមកការិយាល័យចរាចរណ៍​ផ្លូវគោកដើម្បី​ទទួល​កំហុសនៅព្រឹកថ្ងៃទី​២៩ ខែមីនា នេះ។ បន្ទាប់​ពីចូល​ខ្លួន ខាងជំនាញបាន​សាកសួរអំពីដំណើររឿងដែលបើកឡានបុកនិស្សិតស្រី​ស្លាប់។

ក្រោយ​សាកសួររួចសមត្ថកិច្ចបានបញ្ជូន​ខ្លួនក្មេង​ស្រីនោះទៅកាន់​តុលាការ។ លោកសែម គន្ធា បានបញ្ជាក់​ថា “គាត់បាន​និយាយថា គាត់ (យិន ម៉ាណា) បាន​ចេញ​ពីហាងបុកល្ហុង បើកឡាន​ដោយ​ខ្លួនឯង ហើយបាំងឡាន​មួយនៅ​ខាង​ឆ្វេង​ដៃ ហើយក៏​បាន​បើក​ប៉ះ​ជាមួយម៉ូតូនៅខាង​ឆ្វេង​ដៃ​តែម្តង។ ហើយភ័យ​ក៏បាន​បើក​រត់ទៅ ហើយក៏ឡាននឹងខូចគាំង ហើយ​ទុក​ឡាន​ចោល​ក៏ជិះ​ម៉ូតូ​កង់បី”។ ប្រភព៖ Town news