ឡានទំនើបបើកបុកគេតាំងពីច្បារអំពៅ រត់ដល់អូឡាំពិក សមត្ថកិច្ចបាញ់២គ្រាប់ ធ្លាយរឿងស្លាកលេខក្លែងក្លាយ

បុរសម្នាក់បើករយថយន្តស៊េរីទំនើបបុគគេឯងតាំងពីច្បារអំពៅ ក៏បន្តជិះរត់គេខ្លួន និងបុកគេជាបន្តបន្ទាប់ទៀត រហូតដល់ម្តុំផ្សារអូឡាំពិក ទើបប្រជាពលរដ្ឋនាំគ្នាស្ទាប់ចាប់បាន។ តាមប្រភពព័ត៌មានបានអោយដឹងថា បុរសម្នាក់ស្រវឹងស្រាជោគ បានជិះរថយន្តម៉ាក Lexus RX 350 ស៊េរីឆ្នាំ 2013 មួយគ្រឿងមានស្លាកលេខ សៀមរាប 2A-1830 បង្កគ្រោះថ្នាក់ចរាចរណ៍បុករថយន្តមួយគ្រឿងម៉ាក Camry បាឡែន បណ្តាលអោយខូចខាត ហើយជនបង្កមិនបានឈប់ដោះស្រាយឡើយ ក៏បន្តបើករត់គេនិងបុកគេឯងជាបន្តបន្ទាប់ រហូតមានការអន្តរាគមន៍ពីសមត្ថកិច្ចជិះប្រដេញពីក្រោយ និងបាញ់ចំនួន២គ្រាប់ បណ្តាលអោយរថយន្តបែកកង់ ហើយក៏ត្រូវបានប្រជាពលរដ្ឋស្ទាក់ចាប់បាននៅលើមហាវិថី ព្រះសីហនុ របងស្តាតអូឡាំពិក។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បាននាំខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ ទៅកាន់ប៉ុស្តិ៍រដ្ឋបាល ហើយស្រាប់តែថ្មីៗនេះធ្លាយរឿងរថយន្តទំនើបមួយគ្រឿងនេះដែលមានតំលៃលើទីផ្សារប្រមាណជាង ៧ម៉ឺនដុល្លារ បានបំពាក់ស្លាកលេខក្លែងក្លាយ ដែលស្លាកលេខមួយនេះជាស្លាកលេខរថយន្ត Toyota Camry មួយគ្រឿង៕