អស្ចារ្យ! ឯកឧត្តម ជា​ សុផារ៉ា​ រៀបចំមន្រ្តីជាង ៣០០០​នាក់​ ឈរតម្រៀបគ្នានៅឆ្នេរអូត្រេះ ចេញជាអក្សរ “ឆ្នេរសមុទ្រកម្ពុជា”

មុននេះបន្តិចឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បានបង្ហោះរូបភាព ដែលបង្ហាញថា មន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ជាង​៣០០០​នាក់​ បានឈរតម្រៀបគ្នានៅលេីឆ្នេរអូត្រេះ​ ខេត្តព្រះសីហនុ ចេញជាអក្សរ “ឆ្នេះសមុទ្រកម្ពុជា”។ ក្នុងឱកាសចង់បង្ហាញពីភាពស្រស់ស្អាតនៃឆ្នេរសមុទ្រកម្ពុជា ស្របតាមពាក្យស្លោក “ឆ្នេរសមុទ្រកម្ពុជា តារានាទិសនិរតី”៕ ប្រភព Rathraksmey Pang