ឯ.ឧ ទេសរដ្ឋមន្រ្តី ពេជ្រ ស្រស់ ប្រកាសស្វែងរកអ្នកថតរូបមួយសន្លឹកនេះ ដើម្បីផ្តល់ថវិកា 500$ ប្រសិនបើអ្នកថតរូបកាន់តែអាក្រក់ជាងនេះ ផ្តល់ថវិកាកាន់តែច្រើន

មុននេះបន្តិចលោកពេជ្រ ស្រស់ បានបង្ហោះថា៖ ខ្ញុំសូមប្រកាសស្វែងរកអ្នកថតរូបឲ្យខ្ញុំមួយសន្លឹកនេះ ដើម្បីខ្ញុំផ្តល់ជូននូវថវិកា 500$ សម្រាប់ការថ្លែង អំណអរគុណហើយខ្ញុំក៏ផ្តល់ថវិកាទៀតដែរដល់អ្នក ថតរូបណា (អ្នកសារព័ត៌មាន) ដែលបានថតរូបខ្ញុំឲ្យ មើលទៅមិនស្អាត ហើយបើថតរូបកាន់តែអាក្រក់គឺ នឹងផ្តល់ថវិកាកាន់តែច្រើន។ ខ្ញុំនិយាយជាការពិតនិង ចេញពីចិត្ត និងបេះដូង។ សូមទាក់ទងមកលេខរបស់ ខ្ញុំផ្ទាល់ 070 75 77 77 ពេជ្រ ស្រស់ ៣១/០៣/២០១៩