ស្អាតៗណាស់ យុវតីរូបស្រស់​មួយក្រុមនាំគ្នាធ្វេីបុណ្យទាំងព្រលឹម ចែកអាហារជូន​អុំៗពូៗ​ អ្នកធាក់ស៊ីក្លូ​ និងជនអនាថា​ និងពូៗម៉ូតូឌុប ដែលក្រីក្រ​សំរាកតាមសំយ៉ាបផ្ទះគេ

ស្អាតៗហេីយ​ នាំគ្នាធ្វេីបុណ្យទាំងព្រលឹមហ្មង​ អំពេីល្អមិនសាបសូន្យឡេីយ​ យុវតីរូបស្រស់​មួយក្រុមនាំគ្នា​ យកឃីតមួយកញ្ចប់ (ក្នុងនោះមានមី ១កញ្ចប់​, ទឹកសុទ្ធ១ដប​, នំប៉័ង​១កញ្ចប់​, ទឹកក្រូច Freshy ១កំប៉ុង​) យកទៅចែកជូន​អុំៗពូៗ​ អ្នកធាក់ស៊ីក្លូ​ និងជនអានាថា​ដែលគ្មានផ្ទះសំណាក់ដេីរដេកតាមសួន​ និងពូៗម៉ូតូឌុប ដែលក្រីក្រ​សំរាកតាមសំយ៉ាបផ្ទះគេ​ ដែលបានចេញមកចាំម៉ូយ​ នៅម្ដុំមុខវត្តឧណ្ណាលោម​ និងយកទៅចែកអោយក្មេងៗ​ នៅតាមស្តុបនានាដែរ នេះអរគុណមែនទែន​ ក្រុមយុវតីរូបស្រស់ Oun Ra និងមិត្តភ័ក្ត​ទាំងអស់គ្នា​ផងណា! ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន