ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទុកពេល៣ខែឱ្យអ្នករត់ម៉ូតូកង់បីទាំងអស់ មករៀនប្រឡងយកបណ្ណបើកបរ

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទុកពេល៣ខែឱ្យអ្នកប្រកបរបររត់ម៉ូតូកង់បីទាំងអស់ចូលទៅរៀន និងប្រឡងយកបណ្ណបើកបរ។ ការប្រកាសរបស់លោក ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោលនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា អ្នករត់ម៉ូតូឌុបប្រមាណជា ៩៨ភាគរយមិនទាន់មានបណ្ណបើកបរនៅឡើយនោះទេ។ លោកបានអះអាងថា ការចាត់វិធានការបង្ខំឱ្យអ្នករត់ម៉ូតូកង់បីទៅរៀនច្បាប់ចរាចរណ៍ និងប្រឡងយកបណ្ណបើកបរនេះ ក្នុងគោលបំណងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលបណ្តាលមកពីការមិនយល់ដឹងពីច្បាប់ចរាចរណ៍ក្នុងពេលបើកបររបស់ពួកគេ៕

ផ្តល់សិទ្ធិដោយ៖ Freshnews