សូមចូលរួមរំលែកទុក្ខ! ក្មួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលមរណភាព ដោយសារគាំងបេះដូង

(ភ្នំពេញ)៖ ក្មួយបង្កើតរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគាំងបេះដូងស្លាប់ នៅព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ។ នេះបើតាម លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះ។

ក្មួយប្រុសរបស់ លោក ខៀវ កាញារីទ្ធនេះ មានឈ្មោះ នាវនៅ បញ្ញាពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។

បើតាម លោក គឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់នៅលើ Facebook របស់លោកថា លោក នាវនៅ បញ្ញាពិសិដ្ឋ ជាមន្រ្តីសកម្មម្នាក់របស់ក្រសួងព័ត៌មានវ័យក្មេង។ លោកបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោក នាវនៅ បញ្ញាពិសិដ្ឋ ផងដែរ៕

ផ្តល់សិទ្ធិដោយ៖ Fresh News