ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ដឹកនាំកម្លាំងចុះបិទក្លិបកម្សាន្ត «ម៉ៃអាមី» ដោយឃាត់បានយុវជនយុវនារីជាច្រើននាក់ និងថ្នាំញៀនមួយចំនួន (Video inside)

(ភ្នំពេញ)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ នៅម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បានចុះប្រតិបត្តិការ បង្ក្រាបក្លិបកម្សាន្តយីហោ «ម៉ៃអាមី» ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ និងថ្នាំញៀនមួយចំនួនផងដែរ។ ក្លិបកម្សាន្ត «ម៉ៃអាម៊ី» នេះស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌចំការមន ចុះបិទបីលើករួចមកហើយ តែបិទមិនបាន ទើបពេលនេះលោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ចុះបិទដោយផ្ទាល់តែម្តង។

មន្ត្រីជាន់ខ្ពស់នគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា យុវជនដែលឃាត់ខ្លួនក្នុងក្លិបកម្សាន្ត «ម៉ៃអាមី» មានចំនួន៥០នាក់ ក្នុងនោះមានស្រី ១២នាក់ ដោយការសន្និដ្ឋានជាជំហ៊ានដំបូង មានពាក់ព័ន្ធនឹងគ្រឿងញៀនច្រើន ដោយរកឃើញប្រដាប់ជក់គ្រឿងញៀន។ ជនដែលត្រូវឃាត់ខ្លួនទាំងនោះ ដែលត្រូវបានគេរាយការណ៍ថា រួមមានជនជាតិចិនផងដែរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ៕
ផ្តល់សិទ្ធិដោយ៖ Freshnews