ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់ផ្ទះ និងឡាន ជូនដល់បុគ្គលិកឆ្នើមចំនួន៥នាក់ ដើម្បីលើកទឹកចិត្ដ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នករកស៊ី ក្នុងវិស័យដីធ្លីដ៏ជោគជ័យម្នាក់ និងជាម្ចាស់បុរី «ឡេងណាវ៉ាត្រា» នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ បានប្រគល់ផ្ទះ និងឡាន ជូនដល់បុគ្គលឆ្នើម នៃបុរី «ឡេងណាវ៉ាត្រា» ចំនួន៥នាក់ ដើម្បីលើកទឹកចិត្ដ ក្នុងការខិតខំប្រឹងប្រែងធ្វើការ នាពេលកន្លងមក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

បើតាម Facebook page ផ្លូវការ របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបង្ហោះ នាល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ បានសរសេរយ៉ាងដូច្នេះថា «ការប្រឹងប្រែង និងភាពស្មោះត្រង់ ដែលជំរុញធ្វើឲ្យ បុរី «ឡេងណាវ៉ាត្រា» មានការជឿជាក់ពីអតិថិជនមកដល់ថ្ងៃនេះ គឺមានការលះបង់ធំណាស់ សំរាប់ថ្នាក់ដឹកនាំទាំង៥រូបនេះ»។

ឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្ដថា «ខ្ញុំសូមអរគុណ នឹងផ្ដល់កាដូរតបស្នង ជូនថ្នាក់ដឹកនាំបុរី «ឡេងណាវ៉ាត្រា» ដែលជាបុគ្គលិកឆ្នើម ទាំង៥រូប ដែលម្នាក់ៗ ទទួលបានផ្ទះ និងរថយន្ត តាមបំណងរបស់ខ្លួន។ នេះជាផលបុណ្យ ដែលថ្នាក់ដឹកនាំបុរីឡេងណាវ៉ាត្រា ទាំង៥រូបនេះ តែងតែគិតគូរពីអតិថិជនជាចម្បង»៕ ផ្តល់សិទ្ធិដោយ៖ Freshnews