ដួង សុខគា ដាក់ចំៗថា អាវផ្កាថៃគេពាក់ឡើងស្គាល់ថាជាជាតិរបស់គេហើយ ចុះខ្មែរយើងម្តេចក៏ប្រឹងម្ល៉េះ ធ្វើខ្លួនឲ្យច្រឡំខាងជាតិគេទៅវិញ

តារាកំប្លែងលោក ដួង សុខគា បានប្រតិកម្មសម្តែងការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ចំពោះការនិយមពាក់អាវផ្កា ដែលយុវជនយុវតីខ្មែរមួយចំនួនធំ បានពាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ទាំងដែលអាវផ្កានោះគឺជាអាវផ្កាថៃ។ ដោយលោក ដួង សុខគា បានសរសេររៀបរាប់ថា៖ “ចូលឆ្នាំគេពាក់អាវអីអាវទៅ តែបើគេថា អាវផ្កាហ្នឹងថៃគេពាក់ឡើងស្គាល់ថា ជាជាតិរបស់គេទៅហើយ ចុះខ្មែរយើងម្តេចក៏ប្រឹងម៉្លេះ? ពាក់អាវណាដែលគេថាយើងខ្មែរហ្នឹងវាអន់ពេកមែនទេ?

ទើបធ្វើខ្លួនឲ្យច្រឡំខាងជាតិគេទៅវិញ? ឬចង់ឲ្យគេមើលងាយថាយើងត្បុលក្រោមក្លៀកគេ? អត់ចេះខ្មាសគេទេអ្ហី?? ពូមោកគ្រាន់តែឆ្ងល់ ហើយក៏សូមទោសអ្នកលក់អាវផ្កា”។ លោកដួង សុខគា ក៏បានបន្ថែមថា៖ “ខ្ញុំស្រលាញ់អាវនេះតិចៗ ទាល់តែគេថាជាកម្មសិទ្ធិតុបតែងកាយរបស់ជាតិគេ ខ្ញុំមិនពាក់ទេ ខ្វះអីអាវពាក់”។ តើប្រិយមិត្តយល់យ៉ាងណាដែរ? ប្រភព៖ Khmernote