សិស្សវិទ្យាល័យវត្តភ្នំ ថ្នាក់ទី ១១ បែកគំនិត ឆក់ទូរសព្ទ iphone xs max នារីម្នាក់

ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃIPHONE MAX) វេលាម៉ោង ១៩និង ៣០នាទី ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ មានករណីឆក់ទូរសព្ធ័ដៃ (IPHONE MAX)បានសម្រេចនៅចំនុចមុខផ្ទះលេខ១០៥ ផ្លូវ២១៤ ក្រុម៣១ ភូមិ ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។ បង្ករឡើងដោយជនសង្ស័យ០១នាក់មធ្យោបាយជិះម៉ូតូ០១គ្រឿងម៉ាក់និច

ជនសង្ស័យឈ្មោះ ជយ័ វឌ្ឍនា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរមុខរបបសិស្សថ្នាក់ទី១១Eវិទ្យាល័យវត្តភ្នំទីលំនៅផ្ទះគ្មានលេខផ្លូវលំភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ ត្រូវឃាត់ខ្លួនបានរួមទាំងមធ្យោបាយម៉ូតូ ១គ្រឿងម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 1HF5775. ភ្នុំពេញ លេខតួ+លេខម៉ាសុីន=36469 វត្ថុតាងដកហូតបានរួមមាន ទូរស័ព្ទដៃម៉ាក (IPHONE MAX) ពណ៌សលេខ1519487117

ជនរងគ្រោះ ឈ្មោះចាង ធីង ភេទស្រី អាយុ ៣២ ស្នាក់នៅសណ្ឋាគា សុីមបូទិច ផ្លូវ១៤៣ សង្កាត់វាលវង់ខណ្ឌ ៧មករា ។ បច្ចុប្បន្នទូរស័ព្ទបានប្រគល់អោយជនរងគ្រោះវិញចំនែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់ ។