ការសិក្សា​បាន​បង្ហាញ​ថា សត្វភេនឃ្វីន ៧០ភាគរយ អាច​នឹង​បាត់បង់​ដោយសារ​បំរែ​បំរួល​អាកាសធាតុ

(បារីស)៖ ការសិក្សាថ្មីបានធ្វើការព្រមានថា សត្វភេនឃ្វីនជាង ៧០ភាគរយ អាចនឹងត្រូវបាត់បង់នាមុនចុងសទវត្សរ៍នេះ ការកើនឡើងនៃកំដៅផែនដី និងការនេសាទដ៏ច្រើនលើសលុប។ នេះបើយោងតាមប្រភពព័ត៌មានចិនស៊ិនហួ ចេញផ្សាយនាថ្ងៃ ២១ ខែមេសា ឆ្នាំ ២០១៩ ។

យោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី Nature Climate Change បានឱ្យដឹងថា សត្វភេនឃ្វីនឃីង គឺជាប្រភេទសត្វដែលអាចអត់ធ្មត់ជាមួយនឹងសីតុណ្ហភាព ព្រមទាំងអាចស្វែងរកជំរកសមស្រប និងអាហារសម្បូរបែបដើម្បីរស់នៅ និងចិញ្ចឹមកូនចៅរបស់ពួកវាពេញមួយឆ្នាំ។

លោក Robin Cristofari ដែលជាអ្នកដឹកនាំការស្រាវជ្រាវ បាននិយាយថា «មានតែកោះមួយចំនួនតូចប៉ុណ្ណោះ នៅមហាសមុទ្រអង់តាក់ទិចភាគខាងត្បូង ដែលអាចឲ្យសត្វភេនឃ្វីនស្វែងរកចំណីអាហារបានយ៉ាងល្អប្រសើរ សម្រាប់ចិញ្ចឹមកូនៗរបស់ពួកវាបានពេញមួយឆ្នាំ»។ ដោយឡែកខណៈពេលដែលអាកាសធាតុបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សត្វភេនឃ្វីន​ទាំងអស់នោះក៏ត្រូវផ្លាស់ទីពីកោះភាគខាងត្បូង ទៅកាន់កោះឆ្ងាយៗផ្សេងទៀត ដើម្បីស្វែងរកអាហារសម្រាប់ខ្លួនឯងនិងកូនរបស់ពួកគេ។ ជាមួយគ្នានេះដែរ ការសិក្សាបានធ្វើការរំពឹងទុកថា ការធ្វើបំផ្លាស់ទីដ៏សែនឆ្ងាយបែបនេះ អាចធ្វើឲ្យចំនួនសត្វភេនឃ្វីនទាំងនោះមានការធ្លាក់ចុះជាអតិបរមា ដែលអាចបណ្តាលមកពីការធ្វើដំណើររយៈពេលយូរ និងការអត់ចំណីអាហារជាដើម៕ ផ្តល់សិទ្ធិដោយ៖ Freshnews