ដោយសារតែ ទង្វើរអ្នកបើក Pass App រូបនេះទើបធ្វើអោយ ស្រីស្អាតម្នាក់នេះ រំភើបចង់ហោះ

ទង្វើរល្អក្នុងសង្គមរបស់អ្នកបើកបររ៉ឺម៉កកង់ ៣ ដែលគេហៅថា Pass App ម្នាក់បានធ្វើអោយគេកោតសរសើរ ក្រោយពេលដែលស្រីស្អាតម្នាក់បានភ្លេចទូរស័ព្ទដៃតំលៃជាង 1000 ដុល្លារ នៅលើម៉ូតូរ៉ឺម៉ករបស់ខ្លួន ហើយបុរសរត់ Pass App ក៏បានយកទូរស័ព្ទនោះយកទៅអោយនាងវិញ។ រឿងរ៉ាវមួយនេះត្រូវបានគេចែករំលែកតៗគ្នាពេញបណ្តាញសង្គម ដោយស្រីស្អាត ម្ចាស់គណនីឈ្មោះ Nov Dalin បានរៀបរាប់ថា៖

“សុំចែករំលែកសំរាប់អ្នកដែលចូលចិត្តជិះ passapp ទាំងអស់គ្នា ប៉ុន្មានថ្ងៃនេះញ៉ុមបានទៅshopping ហេីយអីវ៉ាន់កាន់ពេញដៃ! ក៏មិនបានចូលappអោយគេ pick up ក៏ហៅជិះស្រាប់ៗ​ ព្រោះតែក្ដៅផង​ អីវ៉ាន់ច្រេីនទៀត​ ! ក៏ហៅគាត់ជិះព្រោះតែ គាត់នៅនិងកន្លែងញ៉ុមឈប់ គាត់ friendly គាត់សួរនាំញ៉ុមចេះចុះ​ ! ហេីយញ៉ុមក៏អោយគាត់ដឹកញ៉ុ​មទៅ ABA ជិតវិមានឯករាជ្យ ! ញ៉ុមជិះអស់ដូចជា 7000r តែញ៉ុមអោយគាត់ 10000r ញ៉ុមថាមិនបាច់អាប់លុយអោយញ៉ុមវិញទេ​ ញ៉ុមtipអោយ​ ! ព្រោះគាត់បេីកបរល្អហេីយរាក់ទាក់ញ៉ុម តែចែដន្យអីញ៉ុមក៏ភ្លេចphoneនៅលេី passappគាត់ ( iPhone XS Max ) ដេីរកាន់តែអីវ៉ាន់ហេីយចេញមក​ ញ៉ុមចូលដល់bankភ្លាម​ ដល់ថាភ្លេចភ្លាម​ ក៏ទៅរក​ តែគាត់ទៅបាត់ហេីយ! ពេលនិងយំមិនចេញទេ ដេីរខ្ចិលpbone គេ callទៅគាត់​ មិនបាន2mnផង​ គាត់ក៏callមកវិញថា​គាត់នៅកន្លែងដេីមហេីយ ! គាត់យកphone អោយវិញ ពេលនិងចង់តែហោះទេ​ ព្រោះphoneមានអីសំខាន់ច្រេីនណាស់ ញ៉ុមក៏ជូនគាត់មិនដល់100$ ផងតែគាត់អរគុណញ៉ុមនិងញញឹមនិងយកអោយញ៉ុមទៀត ចឹងបានថា​ ទោះរវល់​ ក្តៅអីក៏ដោយ ! ហៅតាមappទៅ​ ព្រោះបេីប្រេីapp មិចៗគេរកឈ្មោះគាត់និងnumberគាត់ឃេីញ ងាយស្រួលcompany គេនិងរកអោយ​ តែបេីដូចញ៉ុមអីប៉ះអ្នកមិនល្អទៀត​ say good bye runnnnn ហេីយអរគុណបងប្រុសសំរាប់អំពេីល្អ។”