សម្ដេចក្រឡាហោម ស ខេង ចេញសេចក្ដីណែនាំ ស្ដីពីការបង្កើនវិធានការបង្ការ ទប់ស្កាត់ បទឧក្រិដ្ឋកម្មឆ្លងដែន

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ ស្ដីពីការបង្កើនវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទឧក្រិដ្ឋឆ្លងដែន។ នេះបើតាមសេចក្ដីណែនាំ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ។

សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់កងកម្លាំងនគរបាលជាតិ និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ឲ្យបានជាប់ជាប្រចាំ និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ មានជាអាទិ៍អំពើភេរវកម្ម ការចរាចរណ៍ជួញដូរគ្រឿងញៀនខុសច្បាប់ បទល្មើសសម្អាតប្រាក់ ការជួញដូររត់ពន្ធមនុស្ស ការជួញដូរអាវុធខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យា៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ដែលមាននៅខាងក្រោមនេះ៖

ផ្តល់សិទ្ធិដោយ៖ FreshNews