អគ្គិសនីសៀមរាប នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់បន្ទប់ភ្លើងមួយចំនួន នៅស្រុកពួក ដើម្បីធ្វើការភ្ជាប់ខ្សែបណ្តាញ តង់ស្យុងមធ្យម២២គីឡូវ៉ុល

(សៀមរាប)៖ បើតាមសេចក្ដីជូនដំណឹង របស់អគ្គិសនីសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា អគ្គិសនីសៀមរាប នឹងផ្អាកការផ្គត់ផ្គង់ អគ្គិសនីនៅតំបន់បន្ទប់ភ្លើងមួយចំនួន ទៅតាមពេលវេលា និងទីកន្លែង នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ ចាប់ពីម៉ោង០៨៖០០នាទីព្រឹក ដល់ម៉ោង១៧៖៣០នាទីល្ងាច នៅបន្ទប់ភ្លើងលេខ ២៣៥១ ភូមិប្របម៉ៃ, លេខ២៣៧៥, លេខ២៣៧៦, លេខ២៣៧៨ ភូមិប្រដាក់, លេខ២៣៧៧ ភូមិពង្រ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ដើម្បីធ្វើការភ្ជាប់ខ្សែបណ្តាញតង់ស្យុងមធ្យម ២២គីឡូវ៉ុល (MV)៕

ផ្តល់សិទ្ធិដោយ៖ Freshnews