ថៃ គ្រោងចែកលុយអោយប្រជាជនម្នាក់ ១៥០០ បាតទុកដើរលេងដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍

រដ្ឋាភិបាលថៃគ្រោងនឹង ចំណាយទឹកប្រាក់ដ៏ច្រើនសម្បើមរហូតទៅ ១៥ពាន់លានបាត ដើម្បីជំុរុញដល់វិស្ស័យទេសចរណ៍អោយមានសន្ទុះខ្ពស់ ដោយក្រសួងហរិញ្ញវត្ថុថៃនឹងផ្តល់ប្រាក់ចំនួន ១៥០០បាត ដល់ប្រជាពលរដ្ឋ ដើម្បីចំណាយក្នុងការធ្វើដំណើរកម្សាន្តទៅខេត្តចំនួន ៥៥ ក្រោមយុទ្ធនាការផ្សព្វផ្សាយ។ ប្រជាជនថៃដែលទទួលសិទ្ធក្នុងការទទួលបានប្រាក់ ១៥០០បាត នេះត្រូវមានអាយុ១៨ ឆ្នាំឡើងទៅ ហើយត្រូវចុះឈ្មោះក្នុងកម្មវិធីនេះ រួចរដ្ឋាភិបាលនឹងបញ្ចូលទឹកប្រាក់ ១៥០០បាត ទៅកាន់គណនីធនាគាររបស់ពួកគេ។

ក្រសួងហិរញ្ញវត្ថុថៃបាននិយាយថា ពួកគេកំពុងសហការជាមួយក្រសួងទេសចរណ៍ និងកីឡា និងធនាគារ Krung Thai សម្រាប់យុទ្ធនាការផ្សព្វផ្សាយពីវិស័យទេសចរណ៍មួយនេះ ។ ហើយពួកគេនឹងស្នើកម្មវិធីនេះទៅឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak និងគណៈរដ្ឋមន្ត្រីដើម្បីពិចារណាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រសួងហិរញ្ញវត្ថុចង់បើកយុទ្ធនាការនេះឱ្យបានមុនខែកក្កដាឆ្នាំនេះ ហើយក្រសួងរំពឹងថាប្រជាជនថៃប្រមាណ ១០លាននាក់ នឹងចុះបញ្ជីកម្មវិធីនេះ៕

ប្រភព៖ thethaiger