ខ្មែរមិនមែនក្រទេណា! រថយន្ត Rolls Royce ដែលមានតម្លៃរាប់លានដុល្លារ និងមានតែ៣ គ្រឿងគត់លើពិភពលោក អីឡូវមកដល់ខ្មែរមួយហើយ

រថយន្ត Rolls Royce ពិសេសដែលមានតែ ៣គ្រឿងប៉ុណ្ណោះក្នុងពិភពលោកពេលនេះបានបង្ហាញរាងយ៉ាងស្រស់ស្អាតលើដែនដីអង្គររបស់យើងហើយ។ រថយន្តដ៏ប្រណិតនេះត្រូវបានដឹងថាផលិតកាលពីឆ្នាំ២០១៦ ដែលមានឈ្មោះថា Rolls Royce Ghost Mysore Collection ដែលវាត្រូវបានគេធ្វើឡើងតាមគំនិតរបស់អ្នកដឹកនាំឥណ្ឌាម្នាកឈ្មោះថា Tipu Sultan ឬដែលគ្រប់គ្នាស្គាល់ថា Tiger of Mysore។ តួរបស់​ Rolls Royce Ghost Mysore Collection វារៀងវែង​ជាង​ម៉ូ​ដែល Ghost ធម្មតា និង មាន​តែម​រូប​សត្វ​ក្ងោក​យ៉ាង​ស្រស់ស្អាត​បិតជុំវិញតួខ្លួន​ផ្នែក​ខាងក្រៅ​។ ចំពោះព៌ណរបស់វា​រិតតែស្រស់ស្អាតដែលមាន​តួខ្លួន​ពណ៌​ខៀវ លាយ​លំ​ជាមួយ​ក្បាល​ពណ៌​ទឹកមាស ។ ចំពោះផ្នែក Interior វិញ ក៏មាន ២ ពណ៌​លាយ​គ្នាផងដែរ ជាមួយនឹងរូប​សត្វ​ក្ងោក និង ខ្លា បង្ហាញ​ពី​ភាព​អង់អាច ។​ ​Rolls Royce Ghost Mysore Collection បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ៦,៦ លីត្រ ទំហំ ១២ ស៊ីឡាំង បង្កើត​កម្លាំង​បាន ៥៦៣ សេះ និង កម្លាំង​បង្វិល ៧៨០ ៕

 

ប្រភព៖ Delux Cambodia