ក្មួយស្រីសម្តេចនាយករដ្ឋមន្រ្តី លោកស្រី នឹម វណ្ណៈ សុខចិត្តយកលុយទៅជួយប្រជាជនក្រីក្រដែលខ្វះផ្ទះខ្វះអាហារ និងខ្វះទឹកប្រើប្រាស់ ប្រសើរជាងយកលុយទិញរបស់ប្រ៊េនមកអួតគ្នា

លោកស្រី នឹម វណ្ណៈ ត្រូវជាកូនរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រី​សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានធ្វើអោយមហាជនកោតសសើរយ៉ាងខ្លាំង បន្ទាប៉ពីលោកស្រីរិះគន់ខ្លាំងៗចំពោះតារាល្បីៗ ដែលចំណាយប្រាក់រាប់ពាន់ដុល្លារដើម្បីទិញសម្ភារះនិយមបង្អួតគ្នាលើបណ្តាញសង្គម ដែលជារឿងអត់ប្រយោជន៍។

ជាមួយគ្នានេះផងដែរថ្មីៗ គេក៏ឃើញលោកស្រី នឹម វណ្ណៈ បានចូលរួមការងារសង្គមខណះស្របពេលដែលកម្ពុជាទទួលរងនូវគ្រោះធម្មជាតិដែលអាកាសធាតុឡើងកម្តៅខ្លាំងរហូតដល់ទៅ ៤០ ទៅ ៥០អង្សាសេ ដែលភ្ជាប់មកជាមួយសារលើបណ្តាញសង្គមរបស់លោកស្រីថា«តោះ! ចែករំលែកក្តីស្រឡាញ់ដោយការផ្តល់ទឹក! ក្នុងអំឡុងប៉ុន្មានខែនេះ កម្ពុជាយើងនឹងប្រឈមមុខនឹងបញ្ហាកខ្វះទឹកយ៉ាងធ្ងន់ធ្ងរ។ ធាតុអាកាសកើនពី ៤០ អង្សាសេ ឈានដល់ ៥០អង្សាសេ ក្នុងខែមិថុនា។ ពួកយើងដែលរស់នៅទីក្រុង និងខេត្តមួយចំនួន នៅមានទឹកប្រើប្រាស់ មានកង្ហារ និងមានម៉ាសុីនត្រជាក់ប្រើ។ រីឯបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនធំ គាត់កំពុងខ្វះទឹកប្រើប្រាស់យ៉ាងខ្លាំងណាស់។

ដោយហេតុនេះហើយនាងខ្ញំបានសំរេចចិត្តចុះជួយតាមបណ្តាខេត្តដែលខ្វះទឹកក្នុងខែឧសាភា និង មិថុនា នៅទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ១ម៉ឺនដុល្លារ។ បើបងប្អូនចង់ចូលរួមសូមទាក់ទងមកនាងខ្ញុំផ្ទាល់តាមរយៈហ្វេសប៊ុកនេះ និងទូរស័ព្ទលេខ ០៩៦ ៨៦ ៧៦ ៦៦៦៦ និង សហការីនាងខ្ញុំផ្ទាល់ដែលមានលេខ ០១១ ៩៣ ៦២ ២២ បើបងប្អូនដឹងថាកន្លែងណាខ្វះខាតទឹកអាចទាក់ទងមកលេខខាងលើបានផងដែរ។ ខ្ញុំសុខចិត្តយកលុយទៅជួយប្រជាជនក្រីក្រដែលខ្វះផ្ទះខ្វះអាហារ និងខ្វះទឹកប្រើប្រាស់ ប្រសើរជាងយកលុយទិញរបស់ប្រ៊េនមកអួតគ្នា»៕