ជូនពរលោកអ៊ុំឆាប់ជា! ខាត់ សុឃីម ភ័យស្លេកមុខក្រោយឱពុកធ្លាក់ខ្លួនឈឺសម្រាកនៅមន្ទីរពេទ្យ

ឱពុកបង្កើតរបស់តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានធ្លាក់ខ្លួនឈឺសម្រាកនៅមន្ទីរពេទ្យភ្លាមៗនេះ។ តាមរយះគណនីហ្វេសប៊ុក Sreyvong Khat ដែលជាប្អូនស្រីអ្នកនាង ខាត់ សុឃីម បានបង្ហោះសារនៅលើបណ្តាញសង្គមថា «កូនសូមអោយពុកឆាប់ជាម្សិលមិញដើរសោះ ថ្ងៃនេះនៅលើគ្រែទៅវិញ ឆាប់ដឹងខ្លួនណាពុកកូនស្រលាញ់ពុក»។

ក្រោយមកអ្នកនាង ខាត់ សុឃីម ក៏បានចែករំលែកទាំងពិបាកចិត្តដូចគ្នា ដោយគេសង្កេតឃើញមានបងប្អូនមហាជនជាច្រើន ជាពិសេសអ្នកក្នុងរង្វង់សិល្បៈបានខំមិន និងចែករំលែកលើកទឹកចិត្តព្រមទាំងជូនពរឪពុកអ្នកនាង ខាត់ សុឃីម អោយឆាប់ជាសះស្បើយ និងមានសុខភាពរឹងមាំ។ យ៉ាងណាមិញយើងពុំទាន់បានដឹងនៅឡើយទេថាគាត់កំពុងមានជម្ងឺអ្វី និងស្នាក់នៅមន្ទីរពេទ្យណានោះ ដូចនេះសូមរង់ចាំតាមដានទាំងអស់គ្នា!