កីឡាករប្រដាល់ខ្មែរយើងកំសត់ណាស! អតីតកីឡាករប្រដាល់ អូត ភូថង ធ្លាក់ខ្លួនទៅជាយាមម៉ូតូតាមហាង

អតីតកីឡាករប្រដាល់ល្បីឈ្មោះឈ្នះខ្សែក្រវ៉ាត់ជាច្រើនលោក អូ ភូថង ធ្លាក់ខ្លួនក្លាយជាអ្នកយាមម៉ូតូនៅមុខបារបារាំង ក្រោយពីបាត់មុខឈឹងពីសង្វានប្រដាល់ជាច្រើនឆ្នាំ។ តាមរយៈប្រភពហ្វេសប៊ុកបានឲ្យដឹងថា ពេលនេះលោក អូត ភូថង បានលាឈប់ពីអាជីពប្រដាល់ ទៅធ្វើជាគ្រូបង្វឹកវិញម្តងព្រោះតែខ្លួនមានវ័យរាងជ្រេ សុខភាពពុំសូវមាំមួនដូចមុន ដោយលោកឆ្លៀតពេលចេញពីបង្ហាត់សិស្សមកធ្វើការជាអ្នកយាមម៉ូតូនៅហាងបារាំងចាប់ពីម៉ោង១០យប់ ដល់៥ព្រឹក ចំណែកឯការបង្រៀនសិស្សគឺចាប់ពីម៉ោង៦ ដល់ ៩ព្រឹក និងរសៀលម៉ោង ៤ ដល់៧យប់។ មហាជនជាច្រើនបានសម្តែងក្តីអាណិតព្រោះពុំនឹកស្មានថាកីឡាករប្រដាល់ល្បីឈ្មោះលំដាប់ប្រទេសបែជាធ្លាក់ខ្លួន ធ្វើការស្ទើតែគ្មានពេលសម្រាកដោយគ្មានការគិតគូទៅវិញ៕