កូនខ្មែរពូកែច្នៃប្រឌិតណាស់! សន្លឹកបៀរជាច្រើនត្រូវបានគែតម្រៀបគ្នាចេញជារូបរាងព្រះវិហារយ៉ាងស្រស់ស្អាត

កម្ពុជាជាប្រទេសដែលប្រកាន់ភ្ជាប់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហើយជាមួយនឹងថ្មីៗនេះផងដែរយើងឃើញស្នាដៃរបស់កូនខ្មែរដែលច្នៃសន្លឹកបៀរចេញជារូបរាងព្រះវិហារដ៏ស្រស់ស្អាតធ្វើអោយមានការសរសើរមិនដាច់ពីមាត់ពីសារធារណះជន។ តាមរយះគណនីហ្វេសប៊ុករបស់ជនជាតិខ្មែរដែលរស់នៅកម្ពុជាក្រោមបានអោយដឹងថា “#ពិតជាស្ងើចសរសើរមែន #ស្នាដៃកូនខ្មែរ ច្នៃប្រឌិតបានល្អ សន្លឹកបៀរអាចធ្វើជារចនាបថនៃព្រះវិហារ បរិស័ទធ្វើប្រគេនវត្ត(បុប្ផារាម)ខ្វែងបបែលចាស់”។