លោកគ្រូអ្នកគ្រូពិតជាឱពុកម្តាយទី២របស់យើងមែន ខ្លាចសិស្សក្តៅពិបាកសិក្សាលោកគ្រូគំរូមួយរូបចែកកន្សែងត្រជាក់អោយក្មេងៗកាត់បន្ថយកម្តៅ

មួយរយះចុងក្រោយនេះអាកាសធាតុនៅប្រទេសកម្ពុជាយើងក៏ដូចជាមិត្តក្នុងតំបន់កាន់តែក្តៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុធ្វើអោយសិស្សពិបាកក្នុងការសិក្សាខ្លាំងមែនទែន​ជាមួយនឹងអាកាសធាតុក្តៅបែបនេះ ទើបលោកគ្រូនៅបឋមសិក្សាមួយកន្លែងចែកកន្សែងត្រជាក់ទៅសិស្សដើម្បីកាត់បន្ថយកម្តៅនឹងធ្វើអោយសិស្សមានភាពស្រស់ស្រាយជាមុននឹងបានក្រេបជញ្ជក់យកចំនេះពីសាលា។

តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា តី សុ រិទ្ធ លោកគ្រូបង្រៀននៅឯសាលាបឋមមួយកន្លែង ដែលបានចែកកន្សែងត្រជាក់ជូនក្មេងៗដើម្បីបន្ថយកម្តៅ ដែលក្តៅខ្លាំងចេញពីព្រះអាទិត្យ។ ករណីចែកកន្សែងត្រាំទឹកកកជូនក្មេងៗនេះហាក់ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពេញបណ្តាញសង្គម ដោយលោកគ្រូគំរូរូបនេះសក្តិសមជាឈ្មោះជាឪពុកទីពីរ ដែលយកចិត្តទុកដាក់ទៅលើកូនៗក្នុងបន្ទុក៕