ដាច់ភ្លើងពេលយប់ញឹកពេក នាំប្រពន្ធកូនទៅសម្រាកក្នុងរថយន្តហើយព្រលះ EDC យកតែម្តង

ករណីកង្វះអគ្គិសនីនៅក្នុងខែប្រាំងនេះ ធ្វើអោយប្រជាពលរដ្ឋជាច្រើនតែងតែរអ៊ូរឿងនេះមិនដាច់ពីមាត់។ គណនីហ្វេសប៊ុកឈ្មោះថា Keo Reaksa បានបង្ហោះសួរសំណួរចាក់ដោតជាខ្លាំងទៅកាន់ EDC ដោយសរសេរថា «សូមជូនទៅដល់លោកប្រធាន EDC ដោយសេចក្តីអនុគ្រោះ គេនាំគ្នារអ៊ូរឿងដាច់ភ្លើងគ្រប់គ្នា តែសំរាប់ខ្លួនញុំមិនដែលរអ៊ូ ហើយក៏មិនដែលជេរ ព្រោះតែងតែគិតថាធ្វើមិចបើស្រុកយើងភ្លើងប្រើមិនគ្រប់ ដាច់ចុះពេលព្រឹក ថ្ងៃ ល្ងាច តែនេះជ្រុលពេកហើយ ដាច់ពេលថ្ងៃមិនគ្រប់មកដាច់ពេលយប់ទៀត … ញុំសុំចេញជាសំនួរ ពីរ បីសំនួរ :

១.ហេតុអីភ្លើងដាច់តែប្លុកដដែលៗចឹង ផ្ទះគេមានភ្លើងប្រើ ហេតុអីមានប្រើរាល់ថ្ងៃ រឺ ភ្លើងនឹងចេះស្គាល់បក្សពួកមែន លោកប្រធាន EDC? ២. ពេលមានបញ្ហាដាច់ភ្លើង លោកចេញមកនិយាយតែពាក្យប៉ុន្មានម៉ាត់ ថាភ្លើងប្រើមិនគ្រប់ ប្រជាជនក៏ស្របតាម ហើយមិនមែនតិចខែទេណា ចុះពេលដែលប្រជាជន គ្មានលុយបង់ភ្លើង រយៈពេលតែមួយអាទិត្យក៏ដាច់ភ្លើងគ្នា តើលោក EDC មានដែលស្តាប់ហេតុផលគេទេ តែមួយសប្តាហ៍សោះ តែសំរាប់រឿងលោក ភ្លើងប្រើមិនគ្រប់ប៉ុន្មានខែហើយដែលប្រជាជនគ្មានភ្លើងប្រើមិនគ្រប់? ៣. ពេលដែលភ្លើងប្រើមិនគ្រប់ សុំសួរតិច តើផ្ទះ លោកប្រធាន EDC មានដែលដាច់ដូចផ្ទះញុំទេ មានដែលវេចកូនដេកក្នុងឡានដូចញុំទេ?

បើធ្វើអ្វីដែលស្មើភាពគ្នាពិតមែនញុំសុខចិត្តដេកក្នុងឡានទៀតក៏បាន តែកុំអោយវេទនាតែមនុស្សដដែល ហើយសោយសុខតែមនុស្សដដែលៗ ចា៎សុំអស់សំនួរ ព្រោះយប់មិញដល់ម៉ោងបី ទៀបភ្លឺ ហើយឈឺទៀត ហើយក៏មិនដឹងថាធ្វើមិច បានឲ្យទៅដល់អស់លោកឃើញទេ និយាយឲ្យតែធូរចិត្ត ព្រោះមួរម៉ៅមួយយប់ហើយ»៕