បងជីដូនមួយល្មោភកាម រំលោភប្អូនស្រីអាយុ៧ឆ្នាំបានសម្រេច តែត្រូវជាប់ខ្នោះសមត្ថកិច្ចស្រុកក្រគរ ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ កុមារីម្នាក់អាយុត្រឹមតែ៧ឆ្នាំ ត្រូវបានយុវជនឈាមរាវម្នាក់វ័យ១៦ឆ្នាំ ដែលជាបងប្អូនជីដូនមួយនឹងគ្នា ឡើងទៅលើផ្ទះចាប់រំលោភរហូតបានសម្រេច តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ឪពុកម្តាយកុមារីរងគ្រោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨៖០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះកុមារីរងគ្រោះ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី២៥ ខែមេសានេះថា ជនរងគ្រោះមានឈ្មោះ វ.ល.ល ភេទស្រី អាយុ៧ឆ្នាំ។ រីឯជនសង័្សយមានឈ្មោះ អ៉ី ចាន់ទី ភេទប្រុស អាយុ១៦ឆ្នាំ (មុខរបរមិនពិតប្រាកដ) ដែលត្រូវជាបងជីដូនមួយរបស់ជនរងគ្រោះ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ឪពុកម្តាយរបស់ជនរងគ្រោះមិននៅផ្ទះ ខ្លួនក៏បានឡើងទៅដេកលេងជាមួយប្អូនជីដូនមួយនៅលើផ្ទះ។ ក្នុងស្ថានភាពស្ងាត់រូបគេមានអារម្មណ៍ចង់រួមភេទ ក៏ធ្វើសកម្មភាពរំលោភលើប្អូនជីដូនមួយខ្លួនឯង តែមិនបានស៉ីជម្រៅទេ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមពាក្យបណ្តឹងរបស់ឪម្តាយរបស់ជនរងគ្រោះ និងតាមបញ្ជារបស់លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧៖៥៥នាទីព្រឹក ដើម្បីរៀបចំនីតិវិធីបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដើម្បីធ្វើកោសល្យវិច្ច័យ៕