ចំដាច់តាមផ្ទះមិនអស់ចិត្តមកតាមដាច់ដល់ក្នុងពេទ្យទៀត! ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យព្រះកុសុមៈព្យាយាមសង្រ្គោះអ្នកជម្ងឺទោះជាមិនមានអគ្គិសនីក៏ដោយ

ករណីកង្វះអគ្គិសនីប្រើប្រាស់កំពុងធ្វើអោយប្រជាពលរដ្ឋមិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេមួយរយះកន្លងទៅនេះ ដោយមានអ្នកខ្លះថាដាច់ភ្លើងសឹងរាល់ថ្ងៃតែថ្លៃភ្លើងបែរជាកើនឡើងគុណនឹង២ក៏មាន ហើយពេលខ្លះដាច់ពេលយប់ធ្វើអោយប្រជាពលរដ្ឋពិបាកក្នុងការសម្រាកជាដើម។ ហើយថ្មីៗនេះក៏មានហេតុការថ្មីមួយទៀតគឺក្រុមគ្រូពេទ្យ ICU នៅមន្ទីរពេទ្យព្រះកុសុមៈបានធ្វើការសង្រ្គោះអ្នកជម្ងឺទាំងនៅក្នុងមន្ទីរពេទ្យមិនមានអគ្គិសនីប្រើប្រាស់ដែលធ្វើអោយប្រជាពលរដ្ឋកោតសរសើរយ៉ាងខ្លាំងចំពោះការប្រឹងប្រែងជួយជីវិតមនុស្ស លើសពីនេះក៏មានការអង្វរទៅកាន់ EDC ព្យាយាមកុំផ្តាច់អគ្គិសនីនៅតាមមន្ទីរពេទ្យតទៅទៀត។

តាមរយៈប្រភពគណនីហ្វេសប៊ុកឈ្មោះថា Mana Chan ដែលបានបង្ហោះឲ្យដឹងថា «ក្រុមគ្រូពេទ្យ ICU នៃមន្ទីរពេទ្យព្រះកុសុមៈធ្វើការសង្រ្គោះអ្នកជំងឺទាំងភ្លើងដាច់ (ពួកយើងខ្ងុំមិនមានបញ្ហាអ្វីទាំងអស់ និងសប្បាយចិត្តក្នុងការជួយអ្នកជំងឺ ប៉ុន្តែពួកខ្ងុំបាទមានកាអាណិតអ្នកជំងឺធ្ងន់ ដែលគាត់ត្រូវការភ្លើងក្នុងការប្រើប្រាស់ម៉ាសុីនពេទ្យមួយចំនួនក្នុងការសង្រ្គោះអ្នកជំងឺ) ពួកខ្ងុំបាទសូមសំណូមពរអោយលោក EDC មេត្តាផ្តាច់ភ្លើងនៅផ្ទះខ្ញុំបាទចុះហើយបង្វែភ្លើងនេះមកអោយមន្ទីពេទ្យព្រះកុសុមៈផ្នែក ICU វិញដើម្បីពួកខ្ងុំបាទបានជួយអ្នកជំងឺធ្ងន់ ខ្ងុំបាទសូមអង្វរ»៕