ប្រធានសមាគមន៍ទំនាក់ទំនងអន្តរជាតិចិន ស្នើអោយមានការប្រើប្រាស់រូបិយប័ណ្ណចិននៅ កម្ពុជា

ប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាកំពុងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការវិនិយោគរបស់ក្រុមហ៊ុនចិននៅប្រទេសកម្ពុជា ដែលធ្វើអោយកំនើនប្រជាជនចិននៅកម្ពុជាកើនឡើងច្រើនជាលំដាប់ផងដែរគិតមកត្រឹមឆ្នាំ២០១៨ កន្លងទៅនេះកម្ពុជាមានជនជាតិចិនរហូតដល់ទៅ ២១ម៉ឺននាក់ហើយ។ ថ្មីៗនេះផងដែរលោក ឈិន យន់ ប្រធានសមាគមន៍ទំនាក់ទំនងអន្តរជាតិចិនបានស្នើរអោយកម្ពុជាដាក់រូបិយប័ណ្ណចិនដើម្បីប្រើប្រាស់នូវកម្ពុជាដើម្បីសម្រួល និងទាក់ទាញអ្នកជំនួញចិនមកកម្ពុជាអោយបានច្រើនជាងនេះ។

តាមរយះផេកផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះជាណាចក្រកម្ពុជា លោក ឈិន យន់ បានគោរពស្នើ សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជួយសម្រួលអោយមានចរាចរណ៍ប្រើប្រាស់រូបិយបណ្ណ័ចិននៅក្នុងទីផ្សាររបស់កម្ពុជាផងដែរ ដែលនឹងកាន់តែទាក់ទាញវិនិយោគគិនជាច្រើនទៀតមកកម្ពុជា និងពីប្រទេសដទៃៗទៀត។ លោក យន់ បានបញ្ជាក់ថា លោកនឹងជំរុញអោយក្រុមហ៊ុនចិនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិអោយកាន់តែរឹងមាំខ្លាំងក្លា។